(ភ្នំពេញ)៖ នៅពេលបច្ចុប្បន្ននេះ លំហូរនៃប្រាក់ចំណូល គឺមិនថិតថេរទេ ហើយក៏មិនមាននរណាម្នាក់ អាចធានាលើចំនុចនេះបានដែរ ហើយប្រជាជនត្រូវការរថយន្តថ្មី សម្រាប់អាជីវកម្មរបស់ពួកគេ ដើម្បីផ្តល់ឲ្យពួកគេនូវយានជំនិះដែលងាយស្រួល និងអាចទុកចិត្តបានក្នុងការជួយសម្រួលដល់អាជីវកម្មរបស់ពួកគេដ៏ចាំបាច់ផងដែរ។

ក្រុមហ៊ុនរថយន្ត Maxus Cambodia ផ្តល់ជូននូវរថយន្តប្រភេទភីកអាប់ ដែលអាចជឿទុកចិត្តបាន ជាមួយនឹងតម្លៃយ៉ាងសមរម្យចាប់ផ្តើមពី២៩,៩៩០ដុល្លារ តែប៉ុណ្ណោះ។ រថយន្ត Maxus T60 គឺជារថយន្តប្រភេទភីកអាប់ ដែលលក់ដាច់បំផុតនៅប្រទេសហ្វីលីពីន និងប្រទេសឈីលីដែលមានផ្លូវលំបាកច្រើនបំផុត ហើយឥឡូវនេះ វាមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាហើយដោយមានជម្រើសពីរគឺ Maxus T60 Pro 4x2 (ប៉ុងមួយ) និង Maxus T60 Elite 4x4 (ប៉ុងពីរ)។

វាជារថយន្ដភីកអាប់ដែលបានបំពាក់ជាមួយគ្រោងដែក នៃតួរថយន្តពីរជាន់យ៉ាងមាំ។ តោះទៅមើលចំណុចពិសេសរថយន្ត Maxus T60 ស៊េរីឆ្នាំ 2021 ថាតើវាមានដំណើរការយ៉ាងដូចម៉េចខ្លះ៖

* ផ្នែកខាងក្រៅ៖ វាមានការឌីស្សាញយ៉ាងសាមញ្ញ ប៉ុន្តែវាមានគន្លឹះពិសេស នៃភាពអស្ចារ្យបែបស្ព័រផងដែរ។ ប៉ាណាខាងមុខត្រូវបានគ្របដណ្ដប់ ដោយក្បាច់ក្បូររាងក្រឡាចត្រង្គបញ្ឈរដ៏ធំជាបន្ទះនិងមានរូបឡូហ្គោសញ្ញាMaxusផុសដ៏ធំនៅចំកណ្តាល។ សំណាញ់ប៉ាណាមុខ គឺជាការរួមបញ្ចូលគ្នានៃក្រូមពណ៌ខ្មៅ ឬពណ៌ទឹកប្រាក់យ៉ាងទាក់ទាញ ហើយចង្កៀងមុខវិញ គឺធំល្អដ៏លេចធ្លោ។

ផ្នែកខាងក្រោយវិញ បំពាក់ដោយចង្កៀងផ្តេកបែបថ្មីនិងមានពន្លឺច្បាស់ល្អ។ មុខងារស្តង់ដារនៅលើរថយន្តT60 គឺ យ៉ាន់កង់ទំហំ១៧អ៊ីញ ដែលមើលទៅពិតជា ស្រស់ស្អាត, រូបរាងខាងក្រៅរបស់ Maxus T60 ពិតជាល្អប្លែកហើយជាអ្វីដែលមនុស្សគ្រប់គ្នា ចូលចិត្តផងដែរ។ រូបរាងដ៏សាមញ្ញរបស់វាប៉ុន្តែទាក់ចិត្តដល់អ្នកប្រើប្រាស់ ហើយវាមានភាពងាយស្រួលក្នុងការលេងស្ទីលជាមួយគ្រឿងតុបតែងដូចជា: កាងមុខនិងកាងក្រោយ, ឈ្នាន់រថយន្ត ឬ យ៉ាន់កង់ស្ទីលថ្មី ឲ្យមើលទៅកាន់តែទាក់ទាញ។

* ផ្នែកខាងក្នុង៖ រថយន្ត Maxus T60 បានភ្ជាប់មកជាមួយកុងទ័របែបទាន់សម័យ មើលទៅពិតជាត្រូវបានរចនាយ៉ាងល្អិនល្អន់ រួមនឹងចង្កូតដែលមានភាពហាប់ល្អ ក្នុងការកាន់បើកបរផងដែរ។ សមា្ភរៈនៃផ្នែកខាងក្នុង គឺជាប្រភេទស្បែកទន់ដ៏ប្រណីតដែលល្អបំផុត សម្រាប់រថយន្តប្រភេទភីកអាប់។ កៅអីត្រូវបានគ្របដណ្តប់ ដោយក្រណាត់ល្អ ហើយលោកអ្នកនឹងមានអារម្មណ៍ថា ស្រណុកក្នុងពេលបើកបរ និងមានផាសុកភាពសម្រាប់ការបើកបរផ្លូវឆ្ងាយ។

* ផ្នែកម៉ាស៊ីន៖ រថយន្ត Maxus T60 ត្រូវបានបំពាក់ដោយម៉ាស៊ីនដ៏ធំជាងគេមួយ នៅក្នុងជួរប្រភេទនៃភីកអាប់។ វាត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត តួបូចំណុះ២,៨លីត្រ ៤ស៊ីឡាំង ជាមួយប្រព័ន្ធ VGT វាផ្តល់ថាមពលបានរហូតដល់ 148hp និងកម្លាំងរមួល 360Nm រួមនឹងប្រអប់លេខអូតូស្វ័យប្រវត្តិ៦វគ្គ ព្រមទាំងជម្រើសប្រអប់លេខដៃផងដែរ។

* ការអនុវត្តជាក់ស្តែង៖ ផ្នែកខាងក្នុងមានភាពទូលាយល្អ អមជាមួយតាប្លូ និងគ្រឿងបំពាក់យ៉ាងទាន់សម័យ។ វាក៏បានបន្ថែមជាមួយនឹងប្រអប់ត្រជាក់ចំនួនពីរ នៅចំកណ្តាលរវាងអ្នកបើកបរផ្នែកខាងមុខ ដែលអាចជួយឲ្យភេសជ្ជៈរបស់អ្នកភាពត្រជាក់បានយូរ នៅពេលលោកអ្នកកំពុងបើកបរ។ វាក៏មានផតសម្រាប់ដាក់សម្ភារៈ នៅលើផ្ទៃតាប្លូ ដូចគ្នាទៅនឹងរថយន្តភីកអាប់ផ្សេងទៀតផងដែរ ដែលគួរតែងាយស្រួលសម្រាប់អ្នកដាក់ម៉ាស ឬសម្ភារៈនានា ក្នុងពេលមានជំងឺរាតត្បាតនេះ។
ទំហំធំទូលាយនៃផ្នែកខាងក្នុង ក៏ល្អប្រសើរផងដែរ ជាពិសេសនៅខាងឃ្លុបក្រោយដែលមានកន្លែងដាក់សម្ភារៈគ្រប់គ្រាន់ល្អ។ រថយន្ត Maxus T60 ត្រូវបានផ្តល់ជូននូវភាព ធំទូលាយបំផុតសម្រាប់ជួរនៃរថយន្តប្រភេទភីកអាប់។ វាក៏មានរន្ធខ្យល់ម៉ាស៊ីនត្រជាក់ សម្រាប់ផ្នែកខាងក្រោយផងដែរ។

* បច្ចេកវិទ្យានិងសុវត្ថិភាព៖ រថយន្ត Maxus T60 ក៏បានភ្ជាប់មកជាមួយមុខងារទំនើបៗដូចជា: ប៊ូតុងstart/stop និង សោរឆ្លាតវៃsmart key។ បើនិយាយពីប្រព័ន្ធសុវត្តិភាពវិញ រថយន្ត Maxus T60 មានពោងសុវត្ថិភាពចំនួន៦គ្រាប់, មានសេនស័រក្រោយ និងកាំម៉េរាក្រោយ សម្រាប់សម្រួលពេលចតរថយន្ត ដែលជាមុខងារចាំបាច់មួយ នៅពេលបើកបររថយន្តភីកអាប់នេះផងដែរ ហើយរួមនឹងប្រព័ន្ធហ្វ្រាំងABS, ប្រព័ន្ធហ្វ្រាំងដៃប្រើអគ្គីសនី, ប្រព័ន្ធផ្តល់ដំណឹងពីសម្ពាធកង់ និង ISOFIX។

* ការបើកបរ និងផាសុកភាព៖ នៅពេលដែលអ្នកបើកបររថយន្ត Maxus T60 ដំបូងអ្នកនឹងសម្គាល់ឃើញពីទំហំរបស់វា ហើយតាមពិតវាមានទំហំធំជាងរថយន្ត Ford Ranger បន្តិច។ រឿងមួយទៀតនោះ គឺវាបង្ហាញថានេះ គឺជារថយន្តភីកអាប់ដែលមានដៃចង្កូតហាប់ណែនល្អ ងាយស្រួលបើកបរ។ វានៅតែមានអារម្មណ៍ល្អ ជាមួយនឹងដៃចង្កូតនិងកៅអីអង្គុយ ខណៈពេលដែលអ្នកបានបើកបរហើយ វាមានភាពរលូនល្អនៅពេលដែលអ្នកធ្វើដំណើរ លើផ្លូវរាបស្មើ។ សម្រាប់ការស៊ីប្រេងឥន្ធនៈ វិញ រថយន្ត Maxus T60 មានការស៊ីប្រេងតិច សម្រាប់ការបើកបរក្នុងទីក្រុង ដោយមិនគិតទាំងការស្ទះចរាចរណ៍គឺ 11Km/L និង 15Km/L សម្រាប់ផ្លូវ highway។ ការគណនានេះ គឺគិតពីរថយន្តប្រភេទ Elite 4x4។

លោកអ្នកនឹងទទួលបានតម្លៃសមរម្យ និងគុណភាពខ្ពស់ពីរថយន្ត Maxus T60។ ដូចទៅនឹងការជ្រើសរើសរថយន្តភីកអាប់ផ្សេងទៀតដែរ គឺរថយន្ត Maxus T60 អាចបំពេញការងារដឹកជញ្ផូនបានយ៉ាងល្អ បូករួមទាំងកម្លាំងគួរឲ្យអស្ចារ្យផងដែរ។ រថយន្ត Maxus T60 ផ្តល់នូវកាអ្វីដែលអ្នកចង់បានយ៉ាងល្អ និងសមត្ថភាពខ្ពស់ ក្នុងការអូសទាញ ដែលលោកអ្នកអាចពិចារណា បានជាមួយរថយន្តនេះ៕