(ភ្នំពេញ)៖ នៅពេលដែលប្រទេសកាន់តែអភិវឌ្ឍទៅមុខជាលំដាប់ តម្រូវការធនធានមនុស្ស ដែលមានសមត្ថភាពខ្ពស់ក៏កាន់តែកើនឡើង ខណៈនោះផងដែរគ្រឹះស្ថានអប់រំនានា ក៏តម្រូវឱ្យបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃអ្នកសិក្សា។ បើយើងសង្កេតមើលទីផ្សារអប់រំនៅកម្ពុជាវិញ ឃើញថាមានគ្រឹះស្ថានអប់រំជាច្រើនត្រូវបានបង្កើតឡើងគួរឱ្យកត់សម្គាល់ ដែលវាផ្តល់នូវភាពងាយស្រួលដល់អ្នកសិក្សា ខណៈនោះផងដែរ វាក៏បាន ផ្តល់នូវផលវិបាកសម្រាប់និសិ្សតក្នុងការសម្រេចចិត្ត ជ្រើសរើសសាលាដែលមាន គុណភាព និងទំនុកចិត្ត។

ក្នុងកិច្ចការជ្រើសរើសសាលារៀន និសិ្សតត្រូវត្រួតពិនិត្យដោយពឹងផ្អែក លើកត្តាជាច្រើនរួមមានកម្រិតនៃការទទួលស្គាល់គុណភាពអប់រំរបស់សាលារៀននោះ ថាតើសាលារៀននោះត្រូវបានទទួលស្គាល់ទាំងជាតិ និងអន្តរជាតិឬទេ រួមជាមួយសាស្រ្តាចារ្យ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងពោរពេញទៅដោយបទពិសោធន៍ ទាក់ទងនឹងជំនាញដែលត្រូវបង្រៀន។

ជាក់ស្តែង វិទ្យាស្ថាន ខេមអេដប៊ីស្សនេសស្គូល ជាវិទ្យាស្ថាន ដែលមានការទទួលស្គាល់ទៅលើគុណភាពអប់រំទាំងក្នុង និងក្រៅប្រទេស ព្រោះថា វិទ្យាស្ថាន ខេមអេដប៊ីស្សនេសស្គូល គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលផ្តល់ការបណ្តុះបណ្តាលទៅលើ បរិញ្ញាបត្រដោយផ្តោតលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។

និសិ្សតដែលសិក្សាថ្នាក់បរិញ្ញាបត្រជាមួយ វិទ្យាស្ថាន ខេមអេដប៊ីស្សនេសស្គូល និសិ្សតនឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ គឺ បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (កិត្តិយស) + វិញ្ញាបត្រអ្នកជំនាញបច្ចេកទេសគណនេយ្យ (CAT) ដែលសញ្ញាបត្របរិញ្ញាបត្រ មានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា រីឯសញ្ញាបត្រអន្តរជាតិ CAT (Certified Accounting Technician) ដែលចេញដោយ ស្ថាប័ន ACCA (Association of Chartered Certified Accountants) មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ពី ១៨៣ប្រទេសនៅលើពិភពលោក។

ចំពោះសាស្ត្រាចារ្យដែលបង្រៀននៅវិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល ត្រូវបានឆ្លងកាត់ដំណើរការនៃការជ្រើសរើសតាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់ ដែលពួកគាត់សុទ្ឋ សឹងតែអញ្ជើញមកពីបណ្តាប្រទេសធំៗដូចជា៖ អង់គ្លេស សហរដ្ឋអាមេរិក សាំងហ្គាពួរ និងហ្វីលីពីន។ សាស្ត្រាចារ្យរបស់យើងសុទ្ធតែមានគរុកោសល្យក្នុងការបង្រៀនលំដាប់ អន្តរជាតិ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀន និងការងារក្នុងមុខតំណែងខ្ពស់ ជាយូរឆ្នាំផងដែរ។

ដូច្នេះនិស្សិតមិនត្រឹមតែទទួលបាននូវចំណេះដឹង និងជំនាញ ដ៏ពិតប្រាកដនោះទេ ប៉ុន្តែពួកគេក៏ទទួលបាននូវបទពិសោធន៍ គន្លឹះ និងដោះស្រាយផ្សេងៗដើម្បីប្រឈមនឹងបញ្ហាដែលអាចកើតមាននៅពេលអនាគត ក្នុងពេលបំពេញការងារផងដែរ។ កត្តាដែលបានរៀបរាប់ខាងលើ ជាហេតុនាំឱ្យនិស្សិតនឹងទទួលបាន នូវចំណេះដឹង និងមានសម្ថភាពយ៉ាងពិតប្រាកដ ដូចជា៖ ជំនាញវិជ្ជាជីវៈ បទពិសោធន៍ទាក់ទង និងគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ក៏ដូចជា បទដ្ឋានគណនេយ្យហិរញ្ញវត្ថុអន្តរជាតិ (IFRS) កាន់តែច្បាស់ បន្ទាប់ពីបញ្ចប់ការសិក្សា។

ចាប់ផ្តើមថ្នាក់បរិញ្ញាបត្រជាមួយ វិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល នៅពេលនេះ តាមរយៈ https://web.cam-ed.com/beta/ba-register។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រផ្លូវការរបស់វិទ្យាស្ថានខេមអេដ៖ www.cam-ed.com ឬក៏ទំនាក់ទំនងមកកាន់៖ ០២៣ ៩៨៦ ៥២៣/០១២ ៦១៨ ៩៨៨៕