(សៀមរាប)៖ ស្ថានីយបណ្តាញថ្មីចំនួន ៦៨ ទីតាំងក្នុងខេត្តសៀមរាបត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លាក្នុងឆ្នាំ២០២១របស់ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីក និងបង្កើនគុណភាព នៃបណ្ដាញទូរគមនាគមន៍របស់ខ្លួន នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្ថានីយបណ្តាញដែលទើប តែត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរក្នុងខេត្តសៀមរាប គឺស្ថិតក្នុង គម្រោងការពង្រីកស្ថានីយបណ្តាញថ្មីចំនួន ៣៥០ ទីតាំង ដែលត្រូវបានប្រកាសជាសាធារណៈ ដោយក្រុមហ៊ុន Smart កាលពីខែមុន ដែលនឹងបង្កើនគុណភាពសេវា 4G LTE របស់ក្រុមហ៊ុន Smart សម្រាប់អ្នកប្រើប្រាស់នៅ ទូទាំងប្រទេសកម្ពុជាព្រមទាំងធានាឲ្យបានថាបណ្ដាញទូរគមនាគមន៍ បានត្រៀមរួចរាល់ក្នុងការផ្ដល់ជូនតាមតំរូវការ របស់អតិជនដែលកំពុងតែកើនឡើង នាពេលការផ្ទុះរីករាលដាលនៃវិរុសកូវីដ១៩ និងស្ថានភាពនៃការបិទខ្ទប់នេះ។

ដើម្បីបង្ហាញនូវគុណភាពនៃស្ថានីយបណ្តាញ និងសេវាគ្រប់ដណ្ដប់ក្នុងខេត្តសៀមរាប ក្រុមហ៊ុន Smart បានកំពុងផ្ដល់ជូនទិន្នន័យអុិនធឺណិតចំនួន 1GB ឥតគិតថ្លៃដល់អតិថិជន នៅក្នុងខេត្តសៀមរាប ដែលកំពុងប្រើប្រាស់គម្រោងបង់ជាមុនរហូតដល់ថ្ងៃទី ២១ ខែឧសភា ដោយពួកគេអាចទទួលយកការផ្ដល់ជូននេះ តាមរយៈកម្មវិធី SmartNas នៅពេលណាក៏បានអំឡុងខែនេះ។

សម្រាប់អតិថិជនជនដែលមានបំណង ចូលរួមជាសមាជិកនៃបណ្ដាយ ដែលត្រូវបានពង្រីករបស់ក្រុមហ៊ុន Smart ក៏មានការបញ្ចុះតម្លៃ ៥០ ភាគរយ ចំពោះការទិញស៊ីមកាត Smart 4G លេខពិសេសដែលមានតម្លៃត្រឹម ៥៤ ដុល្លា តាមរយៈ ការជាវនៅតាម Smart Shop ឬរាល់ភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន Smart ទាំងអស់នៅជុំវិញប្រទេសកម្ពុជា ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា «គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍កម្ពុជា មានសារៈសំខាន់ជាងពេលណាទាំងអស់ ហើយក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ចល័ត ឈានមុនគេដែលខិតខំប្រឹងប្រែងធ្វើឱ្យជីវិត កាន់តែប្រសើរ យើងយល់ពីករណីបន្ទាន់ ហើយយើងនឹងបន្តផ្តល់មធ្យោបាយទំនាក់ទំនងល្អបំផុត ដល់ពលរដ្ឋកម្ពុជា ជាពិសេសក្នុងពេលវេលាដ៏សំខាន់មួយនេះ។ អតិថិជនរបស់យើងក្នុងខេត្តសៀមរាប ឥឡូវនេះអាចរីករាយក្នុងការប្រើប្រាស់ បណ្ដាញទូរគមនាគមន៍របស់យើង ដែលត្រូវបានបង្កើនគុណភាព និងល្បឿនក្រោយបញ្ចប់ការសាងសង់ស្ថានីយ បណ្តាញពាសពេញខេត្ត ដែលនឹងបន្ធូរបន្ថយភាពលំបាកមួយចំនួន ដែលត្រូវបានបង្កឡើងដោយវិធានការបិទខ្ទប់»

បច្ចុប្បន្ន ក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញប្រហែល ៣ ០០០ ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនចំនួន ៨ លាននាក់ទទួលបានបទពិសោធន៍ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន ៩១,៥% នៃចំនួនប្រជាជន។ ក្នុងខណៈពេលដែលអតិថិជន Smart បានផ្ដើមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏កំពុងបញ្ឈប់បណ្ដាញសេវា 3G របស់ខ្លួនសន្សឹមៗនៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G។

អតិថិជនក្រុមហ៊ុន Smart ដែលកំពុងប្រើប្រាស់សេវា 3G ក៏អាចប្ដូរទៅប្រើប្រាស់សាវា 4G ឥតគិតថ្លៃ និងទទួលបានប្រាក់ក្នុងប្រព័ន្ធបន្ថែមចំនួន ៩០០ ដុល្លារ ជាមួយនិងសុពលភាពរយៈពេល ៣ ខែ៕