(ម៉ាឌ្រីដ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Luka Modric បានព្រមព្រៀងបន្តថ្មីរយៈពេល ១ឆ្នាំទៀតជាមួយ Real Madrid។ នេះបើតាមការបញ្ជាក់ពីប្រធានក្លិប លោក Florentino Perez ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
លោក Perez មិនបានផ្តល់នូវព័ត៌មានលម្អិតនោះទេនៃកិច្ចព្រមព្រៀងថ្មី ជាមួយនឹងកីឡាករវ័យ៣៥ឆ្នាំ សញ្ជាតិក្រូអាតនេះឡើយ ដែលបានមកចូលរួមនៅក្លិប Real ក្រោយចាកចេញពី Tottenham Hotspur កាលឆ្នាំ២០១២។
លោក Perez បានលើកឡើងថា ក្លិបនៅតែចង់សម្រេចកិច្ចសន្យាមួយទៀតជាមួយប្រធានក្រុម Sergio Ramos ប៉ុន្តែសង្ឃឹមថា កីឡាករអេស្ប៉ាញរូបនោះ នឹងនៅតែលេងបន្តលេងនៅកីឡដ្ឋាន Bernabeu របស់ក្លិប Real Madrid ដដែល៕