(អាមេរិក)៖ សហគ្រិនមហាសេដ្ឋី Elon Musk កាលពីថ្ងៃព្រហស្បតិ៍បានផ្តល់ប្រាក់រង្វាន់ ១០០លានដុល្លារដល់អ្នកច្នៃប្រឌិតណា ដែលអភិវឌ្ឍវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងកម្ដៅផែនដី ដោយយកកាបូនឌីអុកស៊ីតចេញពីបរិយាកាស ឬមហាសមុទ្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox Business នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំជាង Tesla បានថ្លែងថា ឥឡូវនេះយើងមានភពផែនដីតែមួយ បើទោះបីមានឱកាសត្រឹមតែ ០.១ភាគរយ ក្នុងការផ្លាស់ប្ដូរ ក៏យើងត្រូវតែធ្វើវាដែរ ហេតុអ្វីយើងមិនចាប់ផ្ដើម។

កំពូលមហាសេដ្ឋីខួរក្បាលអច្ឆរិយៈរូបនេះ ចង់មានន័យថា បើទោះជាឲ្យត្រឹម ០.១ភាគរយ ក្នុងការជួយសង្គ្រោះផែនដី ពីបញ្ហាខាងលើនេះ ក៏លោកត្រូវតែធ្វើដែរ ព្រោះថាយើងមានផែនដីតែមួយ។

លោក Elon Musk ក៏បានបញ្ជាក់បន្ថែមទៀតថា លោកបើកចំហរចំពោះប្រាក់រង្វាន់បន្ថែមទៀត បើសិនជាគម្រោងនោះពិតជាត្រូវការថវិកាជាចាំបាច់បំផុតនោះ។

គួរបញ្ជាក់ផងដែរថា បញ្ហាខាងលើនេះ ត្រូវបានបណ្ដេញប្រទេសធំនៅលើសកលលោកបាននិងកំពុងតែយកចិត្តទុកដាក់បំផុត ជាពិសេសគឺមានការចូលរួមពីកំពូលមហាសេដ្ឋីជាច្រើន ក្នុងការផ្ដល់ជាថវិកា៕