(ភ្នំពេញ)៖ Wakamono គឺជាម៉ាស់ដំបូងគេនៅក្នុងសកលលោក ដែលត្រូវបានអនុម័តដោយស្ថាប័នស្លាកសញ្ញា CE អឺរ៉ុប ដើម្បីអាចបង្ហាញស្លាកលើប្រអប់ថា មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសវីរុសកូរ៉ូណាដល់ទៅ ៩៩%។ បច្ចុប្បន្ន ម៉ាស់នេះត្រូវបានដាក់លក់នៅក្នុងបណ្ដាប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុន អាណាណា កុំព្យូទ័រ។

ផលិតផលម៉ាស់នេះ ត្រូវបានអ្នកជំនាញធ្វើតេស្ដ និងបង្ហាញពីប្រសិទ្ធភាពថា អាចប្រឆាំងនឹងពពួកវីរុសកូរ៉ូណារហូតដល់ ៩៩% (ដូចជា SARS-CoV-2, NL63, Strain 229E) ក្នុងរយៈពេលមួយនាទីនៃការប៉ះពាល់។ ប្រសិទ្ធភាពប្រឆាំងនឹងវីរុសរបស់ម៉ាស់នេះ ត្រូវបានធ្វើតេស្ត និងចេញវិញ្ញាបនបត្រអនុញ្ញាតដោយមន្ទីរពិសោធន៍ឯករាជ្យល្បីឈ្មោះជាច្រើននៅទូទាំងសកលលោក ដូចជា មន្ទីរពិសោធន៍ TÜV SÜD (Germany), Bureau Veritas (Canada) និងមន្ទីរពិសោធន៍ Eurofins (USA)។

Wakamono គឺជាក្រុមហ៊ុនឈានមុខគេទូទាំងសកលលោក លើផ្នែកជំនាញបច្ចេកវិទ្យាជីវសាស្រ្ដណាណូ(Nanobiotechnology) និងជាម្ចាស់វិញ្ញាបនបត្រតក្កកម្ម (វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃបង្កើត) លំដាប់ពិភពលោក លើផ្នែកបច្ចេកវិទ្យាជីវសាស្រ្ដណាណូពីសារធាតុចម្រាញ់ពីធម្មជាតិ។

អាថ៌កំបាំងពិសេសនៅពីក្រោយម៉ាស់ Wakamono គឺថាម៉ាស់នេះត្រូវបានពាសដោយសមាសភាគណាណូនៅស្រទាប់ខាងក្នុង។ វាមានលក្ខណៈជាផលិតផលសរីរាង្គ ១០០% ពីព្រោះម៉ាស់នេះត្រូវបានផលិតរួមផ្សំជាមួយសមាសធាតុ nano Gecide ដែលមានសមត្ថភាពប្រឆាំងនឹងវីរុស nCoV រហូតដល់ ៩៩% ភ្លាមៗ ក្នុងរយៈពេលមួយនាទីនៃការប៉ះពាល់។ សមាសធាតុ Gecide គឺមានសុវត្ថិភាពបំផុតសម្រាប់ការប្រើប្រាស់របស់មនុស្ស ពីព្រោះវាពុំមានរួមផ្សំនឹងសមាសធាតុអសរីរាង្គនោះទេ (inorganic matter)។ ម៉ាស់នេះត្រូវបានចេញលិខិតអនុញ្ញាតសម្រាប់សុវត្ថិភាពផ្នែកជីវសាស្រ្ដ ដោយអនុលោមទៅតាមប្រព័ន្ធមាត្រដ្ឋានអាមេរិកបច្ចុប្បន្ន គឺ ANSI / AAMI / ISO 10993 ដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកប្រើប្រាស់ ព្រមទាំងត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក និងស្ថាប័នផ្ដល់ស្លាកសញ្ញា CE អឺរ៉ុប។

បើទោះជាទើបតែមានវត្ដមានលក់លើទីផ្សារថ្មីៗក្ដី តែម៉ាស់ Wakamono ត្រូវបានលក់ដាច់រហូតជាង ១០ លានម៉ាស់ នៅលើបណ្ដាទីផ្សារ ដែលកំពុងមានតម្រូវការខ្ពស់ ដូចជា អឺរ៉ុប សហរដ្ឋអាមេរិក និងអូស្រ្ដាលី។ លើសពីនេះទៅទៀត ម៉ាស់ Wakamono មានប្រសិទ្ធភាពប្រឆាំងនឹងការបំប្លែងខ្លួននៃជំងឺកូវីដ១៩ ដោយសារតែវាមានប្រសិទ្ធភាពបំបែកភ្នាសនៃវីរុស។ ការប្រើម៉ាស់ប្រឆាំងនឹងវីរុសរបស់ Wakamono អាចកាត់បន្ថយបានយ៉ាងច្រើននូវអត្រាឆ្លងវីរុស ដោយសារតែវាកាត់បន្ថយការបញ្ជូនវីរុសបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះហើយ ផលិតផលនេះអាចដើរតួនាទីជាឧបករណ៍ដ៏មានសក្ដានុពល ក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ Wakamono មួយប្រអប់មាន ១០ ម៉ាស់ និងមានតម្លៃ ២ ដុល្លារអាមេរិកប៉ុណ្ណោះ។

ទំនាក់ទំនងជាវនៅកម្ពុជា តាមរយៈលេខទូរស័ព្ទ និងតេឡេក្រាម៖ 097 660 0116, 085 589 209, 012 965 968។

ក្រុមហ៊ុនចែកចាយបន្ដ៖ អាណាណា កុំព្យូទ័រ ខូ អិល ធីឌី ដែលមានអាសយដ្ឋាន ផ្ទះលេខ ៩៥ មហាវិថីព្រះនរោត្ដម សង្កាត់បឹងរាំង រាជធានីភ្នំពេញ។

សហគ្រាសផលិត៖ Wakamono Corporation, អាសយដ្ឋាន 95 Tran Trong Cung, Tan Thuan Dong Ward, សង្កាត់ 7 ទីក្រុងហូជីមីញ, ប្រទេសវៀតណាម, អ៉ីមែល៖ [email protected] - sale@ wakamonobio.com, លេខទូរស័ព្ទ៖ +84965324592៕