(ភ្នំពេញ)៖ នៅពេលដែលយើងគិតអំពីប្រព័ន្ធភាពស៊ាំជាទូទៅយើងគិតថាវាមានតួនាទីប្រយុទ្ធប្រឆាំងនឹងជំងឺ ឬការឆ្លងមេរោគផ្សេងៗ។ ប៉ុន្តែជាការពិតទៅ ប្រព័ន្ធភាពស៊ាំរបស់យើង និងអាហារូបត្ថម្ភ គឺមានទំនាក់ទំនងគ្នាជាពិសេស។ ប្រព័ន្ធភាពស៊ាំរបស់យើង គឺជាទម្រង់ការពារដ៏មានប្រសិទ្ធិភាពបំផុត ដើម្បីប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។

ប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយមនុស្សមាន ពីរប្រភេទ មានដូចជា ប្រព័ន្ធភាពស៊ាំដែលរារាំងជំងឺមិនឱ្យចូលក្នុងរាងកាយ និងប្រព័ន្ធភាពស៊ាំដែលកម្ចាត់ ឬការពារកុំឱ្យមេរោគលូតលាស់ ដូចជាមេរោគ និងបាក់តេរីនៅក្នុងរាងកាយរបស់យើង។

វិធីសាស្រ្ត ៤ចំណុច ដើម្បីបង្កើនសារធាតុចិញ្ចឹមដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំបានការបរិភោគអាហារដែលមានតុល្យភាព តម្រូវឱ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលអ្នកអាចប្រាកដថាអ្នកទទួលបានសារធាតុចិញ្ចឹមដូចខាងក្រោម៖

ទី១៖ រួមបញ្ចូលប្រូតេអ៊ីន ទៅក្នុងជីវជាតិប្រចាំថ្ងៃរបស់អ្នកប្រូតេអ៊ីន អនុញ្ញាតឱ្យរាងកាយផលិតប្រព័ន្ធការពារដែលប្រឆាំងនឹងការឈ្លានពានរបស់មេរោគ និងបាក់តេរី។ ដើម្បីធានាថា យើងមានកម្រិតប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងរបបអាហាររបស់អ្នក អ្នកអាចបរិភោគអាហារដែលមានជាតិប្រូតេអ៊ីន និងផ្តល់នូវសុខភាពល្អដូចជា ត្រី poultry អាហារដែលមានជាតិសណ្តែក និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប។

ទី២៖ រួមបញ្ចូលវីតាមីន និង phytonutrients វីតាមីន A និង C ព្រមទាំង phytonutrients គឺជាកីឡាករដ៏សំខាន់ក្នុងការធ្វើឱ្យប្រព័ន្ធភាពស៊ាំមានសុខភាពល្អ។ ក្នុងនាមជាអ្នកជំរុញប្រព័ន្ធភាពស៊ាំដ៏ធំមួយ វីតាមីន C ជួយឱ្យរាងកាយរបស់យើងផលិតអង់ទីករការពាររាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺ។ វាពិតជាចាំបាច់ណាស់ក្នុងការទទួលបានវីតាមីន C ជារៀងរាល់ថ្ងៃ ពីព្រោះរាងកាយរបស់យើងមិនផលិត ឬរក្សាទុកវាឡើយ។ វីតាមីន A គាំទ្រដល់សុខភាពស្បែករបស់យើង និងជាលិកានៃប្រព័ន្ធដង្ហើម និងផ្លូវដង្ហើមរបស់យើង។

ទី៣៖ ផ្ដោតសំខាន់ទៅលើសុខភាពផ្នែកពោះវៀនជាមួយប្រូប៉ាយអូទិក និង ប្រូប៊ីយ៉ូទិក ប្រព័ន្ធរំលាយអាហារ ដើរតួនាទីសំខាន់ណាស់ក្នុងការគាំទ្រមុខងារប្រព័ន្ធភាពស៊ាំ។ បាក់តេរីល្អផ្នែកពោះវៀន មានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ការចុះទម្ងន់ ការបង្កើនការរំលាយអាហារឱ្យមានប្រសិទ្ធភាព ធ្វើឱ្យសុខភាពស្បែកកាន់តែល្អប្រសើរ ហើយកាន់តែសំខាន់បំផុតនោះគឺពង្រឹងប្រព័ន្ធភាពសុំា បើទោះបីជាការស្រាវជ្រាវចំពោះចំណុចទាំងនោះនៅមិនទាន់បានអនុវត្ថជាសកលក៏ដោយ។

ការសិក្សាបានបង្ហាញឱ្យឃើញថា ប្រូប៉ាយអូទិក ដែលជាបាក់តេរីល្អ មានប្រយោជន៍ក្នុងការថែរក្សាប្រព័ន្ធរំលាយអាហារ និងប្រូប៊ីយ៉ូទិក គឺជាជាតិសរសៃដែលរាងកាយមនុស្សមិនអាចបរិភោគបាន តែបានបម្រើជាអាហារសម្រាប់ប្រូប៉ាយអូទិកនេះឯង។

និងទី៤៖ បង្កើនជាតិអាស៊ីតខ្លាញ់ omega-3 អាស៊ីដខ្លាញ់ Omega-3 ដូចជា DHA និង EPA គឺជាខ្លាញ់ដែលផ្តល់សុខភាពល្អ និងមានសារសំខាន់ សម្រាប់រាងកាយមនុស្ស ដែលអ្នកអាចស្វែងរកបាននៅក្នុង chia seed និងសារធាតុបន្ថែមដូចជា៖ ប្រេងត្រីជាដើម។ តាមគោលការណ៍ណែនាំទូទៅ តុល្យភាពរបបអាហារត្រឹមត្រូវ និងការហាត់ប្រាណជាប្រចាំ គឺជាជំហ៊ានចំបង និងវិធីល្អបំផុតដើម្បីធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំ និងមានសុខភាពល្អ។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង៩០ ប្រទេសដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូន នូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com