(ភ្នំពេញ)៖ ការរចនាបែបចំណាស់ (old-school) និងក្រោយសង្រ្គាមលោក បានបង្កើតនៅជុំវិញម៉ាស៊ីន ដែលអ្នកអាចទុកចិត្តបាន។ ហើយនោះគឺ Classic ដែលជាម៉ាស៊ីន ផ្ដល់នូវភាពរីករាយក្នុងការជិះម៉ូតូ ហើយបង្កើនទំនុកចិត្ត ដល់អ្នកក្នុងពេលជិះគ្រប់ស្ថានភាពផ្លូវ។ នៅក្នុងម៉ូឌែលមួយនេះ បង្ហាញនូវការតំណាង ឲ្យប្រពៃណី ជាមួយបច្ចេកវិទ្យាទំនើប ដែលគួរឲ្យចង់គយគនមិនចេះចប់ មិនស៊ាំភ្នែក។
ការដំណើរការ និងដោះស្រាយរបស់មុខងារ៖ Classic 500 ត្រូវបានបំពាក់ដោយម៉ាស៊ីន Twinspark ស៊ីឡាំង 499cc ដែលផលិតកម្លាំងបាន 27.2bhp នៅ 5250rpm និងកម្លាំងបង្វិលអតិបរមា 41.3Nm នៅ 4000rpm។ ម៉ាស៊ីននេះ ត្រូវបានភ្ជាប់ទៅនឹងប្រអប់លេខ ប្រាំល្បឿន ដែលផ្ទេរថាមពលទៅកង់ខាងក្រោយ តាមរយៈច្រវ៉ាក់។
ភារកិច្ចរបស់ហ្វ្រាំង ត្រូវបានដោះស្រាយដោយហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយ។ ឌីសខាងមុខ 280 mm ទទួលបាន piston calliper ពីរ ចំណែកឌីស ខាងក្រោយ 240 mm ទទួលបាន piston calliper តែមួយ។ លក្ខណៈសុវត្ថិភាពរួមមាន ប្រព័ន្ធហ្វ្រាំង (ABS) ដើម្បីបង្កើនថាមពល និងជួយទប់លំនឹងពេលឈប់ម៉ូតូ។ ម៉ាស៊ីនបង្កើតកម្លាំងបង្វិលជុំដ៏ធំ ដែលធ្វើឱ្យអ្នកជក់ចិត្តក្នុងការបើកបរម៉ូតូ។ Classic 500 ដំណើរការបានយ៉ាងល្អនៅក្នុងទម្រង់នឹង ត្រង់ល្អ ដោយសារតែទម្ងន់ធ្ងន់ និងថាមពលរបស់វា។
សូមបញ្ជាក់ថា Royal Enfield ជាយីហោម៉ូតូចាស់ជាងគេ ក្នុងការផលិតជាបន្ត គឺ Royal Enfield ដែលបានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ ១៩០១។ ពីប្រភពដើមរបស់អង់គ្លេសរោងចក្រផលិត ត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ១៩៥៥ ដែលជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើន ក្នុងការជិះម៉ូតូធុនមធ្យមរបស់ឥណ្ឌា។
Royal Enfields កំពុងបញ្ចូលនូវភាពមិនស៊ាំញាំ អាចដំណើរការបានល្អ និងរីករាយក្នុងការជិះ ដែលជាម៉ូតូសម្រាប់ការរុករក និងការបញ្ចេញនូវគំនិតរបស់ខ្លួនឯង នេះជាវិធីសាស្រ្តមួយ ដែលយីហោហៅថា ការជិះម៉ូតូប្រាកដ។
យ៉ាងណាមិញតម្លៃរបស់ Classic 500 ចាប់ផ្តើមពី ៥,៣១៤ដុល្លារ នៅក្នុងប្រទេសកម្ពុជា ហើយអាចរកជាវបាននៅ TF Motors (Cambodia) Co Ltd អគារលេខ ១៧៤, មហាវិថីសហព័ន្ធរុស្ស៊ី ក្រុងភ្នំពេញ។ កាន់តែពិសេសម៉ូដែលមួយនេះ មានពណ៌ជាច្រើនសម្រាប់ជ្រើសរើសរួមមាន៖ Army Battle Green, Desert Storm Beige, Black, Chrome Graphite, Chrome Green, Redditch Red៕