(ក្រុងឡុងដ៍)៖ Wembley ដែលជាកីឡដ្ឋានវ័យចំណាស់ជាងគេរបស់ចក្រភពអង់គ្លេសនោះ នឹងទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះច្រើនប្រកួតជាងគេ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 ដែលចាប់ផ្តើមនៅចន្លោះខែមិថុនា និងខែកក្កដាខាងមុខ។
ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនឹងត្រូវបាន UEFA ផ្តល់ឲ្យមានការប្រកួតនៅ Wembley បន្ថែមលើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រថែមទៀត ប្រសិនបើទីក្រុងណាមួយក្នុងចំណោម ៣ទីតាំងរួមមាន ទីក្រុង Dublin, Munich និង Bilbao ពុំអាចធ្វើម្ចាស់ផ្ទះបានទេនោះ ដោយសារវិបត្តិជំងឺ COVID-19។
ទីក្រុង Dublin របស់សាធារណរដ្ឋអៀរឡង់បានកំពុងប្រឈមបាត់សិទ្ធិធ្វើម្ចាស់ផ្ទះ ៤ប្រកួតនៅ Euro 2020 ដោយសារពុំទាន់ឆ្លើយតបទៅនឹងចង់បាន ២៥ភាគរយនៃអ្នកគាំទ្រក្នុងទីលានតាមការចង់បានរបស់សហព័ន្ធ UEFA គ្រាដែលទីក្រុង Bilbao របស់អេស្ប៉ាញវិញ អាចប្តូរទៅប្រកួតនៅទីក្រុង Seville ពាក់ព័ន្ធនឹងជំងឺរាតត្បាតខាងលើដូចគ្នា។
នោះមានន័យថា អង់គ្លេសនឹងលេងវគ្គ ១៦ក្រុមចុងក្រោយក្នុងផ្ទះរបស់ខ្លួន ប្រសិនបើពួកគេអាចឆ្លងផុតវគ្គសន្សំពិន្ទុពីក្នុងពូល D ដែលមានស្កុតឡេន ក្រូអាត និងសាធារណរដ្ឋឆេក ដែលត្រូវក្រុមមកពីពូល F នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១៕