(ភ្នំពេញ)៖ ហាងលក់សម្ភារៈផ្សេងៗ និងផ្សារមួយចំនួនដូចជា ផ្សារអូឬស្សី ផ្សារដើមគោ ត្រូវបានបិទហើយជាមួយនឹងការបិទខ្ទប់ ធ្វើឲ្យប្រជាជនមានភាពពិបាកក្នុងការចេញទៅរកម្ហូបអាហារ ឬទៅប្រកបមុខរបរចិញ្ចឹមជីវិត។ ហើយនៅតាមហាងខ្លះក៏បានឆ្លៀតឱកាសតម្លើងថ្លៃផងដែរ។
ស្របពេលដែលកំពុងបិទខ្ទប់ មានអាជីវករជាច្រើនក៏បានផ្លាស់ទៅលក់តាមអនឡាញ។ NHAM24 ដែលជាកម្មវិធីកុម្ម៉ង់អាហារតាមប្រព័ន្ធអេឡិចត្រូនិច ដែលមានប្រជាប្រិយបំផុតនៅកម្ពុជា មានការកុម្ម៉ង់ទិញកើនឡើងជាលំដាប់។
លោក Simon Lam ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន NHAM24 បានថ្លែងថា៖ «យើងបានទទួលការបញ្ជាទិញយ៉ាងច្រើន ជាពិសេសពីអ្នកប្រើប្រាស់ថ្មីៗ។ យើងក៏បានទទួលការសហការពីហាងថ្មីៗជាច្រើនផងដែរ ព្រោះថាក្នុងស្ថានភាពនេះប្រជាជនគ្មានជម្រើសអ្វី ក្រៅពីការកុម្ម៉ង់ទំនិញតាមអ៉ីនធឺណិតនោះទេ»។
អតិថិជនអាចរកបាននូវសម្ភារៈប្រើប្រាស់គ្រប់ប្រភេទនៅលើ NHAM24: មានតាំងពីស៊ុត សាច់ បន្លែ រហូតដល់សម្ភារៈប្រើប្រាស់ និងគ្រឿងសំអាងពីហាងតូចធំរាប់ពាន់ហាង។ អ្នកប្រើប្រាស់ក៏អាចប្រៀបធៀបតម្លៃរវាងហាងផ្សេងៗគ្នាដើម្បីជ្រើសរើសជំរើសដ៏ល្អបំផុត។
លោក Lam ក៏បានបន្តទៀតថា «អ្នកលក់ជាច្រើនផ្តល់ការបញ្ចុះតម្លៃនៅក្នុងកម្មវីធី NHAM24 ពីព្រោះពួកគេមិនបានចំណាយលើការជួលហាង ឬចំណាយផ្សេងៗនោះទេដូច្នេះពួកគេអាចធ្វើការបញ្ចុះតម្លៃទាំងនោះទៅកាន់អតិថិជនបាន»។
ឧទាហរណ៍៖ ទឹកដាសានី ១,៥ លីត្រមានតម្លៃ ០,៤០ ដុល្លារ លើ NHAM24 ឬសាច់គោឡុកឡាក់អាចទិញបានក្នុងតម្លៃតិចជាង ២ ដុល្លារ។
ប៉ុន្តែវាមិនត្រឹមតែអ្នកទិញដែលទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់កម្មវិធី NHAM24 ប៉ុណ្ណោះទេ មានម្ចាស់ហាងជាច្រើនត្រូវបង្ខំចិត្តបិទទ្វារនាពេលថ្មីៗនេះ ក៏បានចុះឈ្មោះហាងក្នុង NHAM24 ដើម្បីបន្តលក់ទំនិញរបស់ខ្លួនដល់អតិថិជន។
លោក ចាន់ ពិសិទ្ធ ម្ចាស់ហាងបន្លែផ្លែឈើមកពីខណ្ឌមានជ័យបាននិយាយថា «ការចុះឈ្មោះជាមួយកម្មវិធី NHAM24 គឺងាយស្រួលណាស់។ ខ្ញុំគ្រាន់តែផ្ញើសារនៅលើផេក NHAM24 ថាខ្ញុំចង់ចុះឈ្មោះហាងនៅលើ NHAM24 ខ្ញុំក៏បានផ្ញើទំនិញដែលចង់ដាក់លក់ និងតម្លៃទាំងអស់របស់ខ្ញុំជាការស្រេច! ចាប់ផ្តើមបានតែ ៣ សប្តាហ៍ប៉ុណ្ណោះមកទល់ថ្ងៃនេះ ខ្ញុំទទួលបានការកុម៉ង់ចំនួន ៨០ រួចទៅហើយ»។
សម្រាប់អ្នកដែលមិនមែនជាម្ចាស់ហាង តែមានម៉ូតូក៏អាចរកប្រាក់ចំណូលបានដែរ។ បច្ចុប្បន្ននេះ NHAM24 កំពុងជ្រើសរើសអ្នកដឹកជញ្ជូនជាច្រើននាក់។
អ្នកស្រី ពៅ សោភា បុគ្គលិកដឹកជញ្ជូនក្រុមហ៊ុន NHAM24 បាននិយាយថា «ខ្ញុំអាចរកចំណូលបានពី ២០ ដុល្លារទៅ ៤០ ដុល្លារក្នុងមួយថ្ងៃ អាស្រ័យលើចំនួនម៉ោងដែលខ្ញុំជ្រើសរើស។ NHAM24 បានផ្តល់ការបណ្តុះបណ្តាលដល់ខ្ញុំ រួមទាំងការការពារ ការឆ្លងកូវីដ១៩ផងដែរ ហើយឥឡូវនេះខ្ញុំអាចធ្វើការបានគ្រប់ពេលដើម្បីដឹងជញ្ជូននូវសម្ភារៈ ឬម្ហូបអាហារចាំបាច់ជូនដល់ប្រជាជននៅទូទាំងទីក្រុងក្នុងកំឡុងពេលដ៏លំបាកនេះ»៕
សូមទាញយកកម្មវិធី NHAM24 តាមរយៈ៖ https://nham24.com/