(ភ្នំពេញ)៖ សាធារណជន និង អតិថិជនរបស់ធនាគារអេស៉ីលីដាទាំងអស់ អាចដោនឡូត អេស៉ីលីដាម៉ូបាល និងបើកគណនីប្រើប្រាស់ដោយខ្លួនឯងបានភ្លាមៗ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ធនាគារ ដើម្បីភ្ជាប់សេវាកម្ម ឬបើកគណនីឡើយ និងជាពិសេសទៅទៀតនោះចំពោះអតិថិជនដែលមានគណនីបញ្ញើសំចៃ និងប្រើប្រាស់ប័ណ្ណអេស៉ីលីដា គ្រប់ប្រភេទក៏អាចធ្វើការភ្ជាប់អេស៉ីលីដាម៉ូបាលប្រើប្រាស់បានភ្លាមៗផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៉ីលីដា។

លោកស្រីបន្តថា អេស៉ីលីដាម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់អតិថិជនក្នុងប្រើប្រាស់គ្រប់ពហុបំណង ដូចជា ការទូទាត់ថ្លៃទំនិញ ឬទិញសម្ភារៈប្រើប្រាស់ផ្ទេរប្រាក់ ទទួលប្រាក់ បង់ថ្លៃទឹកភ្លើង បញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ទូទាត់ថ្លៃទំនិញតាមរយៈស្កេនឃ្យូអរកូដ ។ល។

ចំពោះព័ត៌មានផ្សេងៗសូមលោកអ្នកទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤) តាមរយៈទូរស័ព្ទលេខ ០១៥ ៩៩៩ ២៣៣ ឬ ០២៣ ៩៩៤៤៤៤ ឬ ចូលទៅកាន់ https://www.acledabank.com.kh/assets/unity/redirect-download

របៀបដោនឡូតអេស៉ីលីដាម៉ូបាល៖

* iOS App Store: goo.gl/Kmhojx
* Android Play Store: goo.gl/ATZcyb
* Huawei AppGallery: bit.ly/2LJXFLD