(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ត្រូវបានគេរាយការណ៍ថានឹងចាប់ផ្តើមបង្ហោះផ្កាយរណបចំនួនពីររួមគ្នា នៅក្នុងខែកក្កដាខាងមុខនេះ ដោយសហការជាមួយដៃគូនៅក្នុងប្រទេសចិន ក្នុងគោលបំណងសាកល្បងបច្ចេកវិទ្យា 6G ដែលក្រុមហ៊ុនបាននាំមុខក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ នៅជុំវិញពិភពលោក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Global Times នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Huawei បានសហការជាមួយនឹងក្រុមហ៊ុន China Mobile និងក្រុមហ៊ុនអវកាសជាតិ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ គ្រាន់តែដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះ នឹងសាកល្បងបច្ចេកវិទ្យា 6G ដើម្បីត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងដំណាក់កាលសាកល្បងក្នុងពេលឆាប់ៗនេះ ដើម្បីក្លាយជាក្រុមហ៊ុន និងប្រទេសនាំមុខគេលើបច្ចេកវិទ្យា 6G។

បើកតាមការបញ្ជាក់ពី Global Times បានឲ្យដឹងថា ផ្សាយរណបដែល Huawei គ្រោងបង្ហោះនោះ មានសមត្ថភាពក្នុងការបញ្ជូនល្បឿនអ៊ីនធើណេតលឿនជាង 5G ត្រឹមតែ ៥០ដងប៉ុណ្ណោះ ខណៈដែល Huawei ធ្លាក់និយាយថា 6G លឿនជាង 5G រហូតដល់ ១០០ដង។

គួរបញ្ជាក់ផងដែរថា ពិភពលោកអាចនឹងមានការប្រើប្រាស់បច្ចេកវិទ្យា 6G ទូលំទូលាយនៅឆ្នាំ ២០៣០៕