(ភ្នំពេញ)៖ WeWatch ជាក្រុមហ៊ុនបម្រើសេវាកម្មផ្សព្វផ្សាយមាតិកាលើអ៉ីនធឺណិតឈានមុខគេមួយ (OTT) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបូរី បានទទួល ១០០០ម៉ោងពីក្រុមហ៊ុន Mediacorp សម្រាប់ការផ្សាយមាតិកា រួមមានទាំងរឿងភាគ ខ្សែភាពយន្ត និងកម្មវិធី Lifestyle ជាច្រើនទៀតផងដែរ។ ដំណឹងនេះបានប្រកាសឡើង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ស្ថិតក្រោមគម្រោងបច្ចុប្បន្ននេះ កម្ពុជានឹងក្លាយជាប្រទេសដំបូងគេ ដែលមានឱកាសទទួលបានការដាក់ឲ្យដំណើរការជាមួយគម្រោងខាងលើ បន្ទាប់មកទៀតគឺប្រទេសឥណ្ឌូនេស៉ី និងប្រទេសក្នុងតំបន់អាស៉ីអាគ្នេយ៍ផ្សេងទៀត សម្រាប់គម្រោងនាពេលអនាគត។

មាតិកានឹងត្រូវបានចែកចាយដោយផ្ទាល់នៅលើ WeWatch Super Box និង WeWatch Everywhere APP ដែលជាបណ្តាញលីនេអ៊ែរ (Linear) និងបណ្តាញ VOD ក៏ដូចជាត្រូវបានចែកចាយដោយប្រយោលតាមរយៈប្រព័ន្ធទូរគមនាគមន៍ និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

លោកស្រី Sarah Wang នាយកប្រតិបត្តិនៃក្រុមហ៊ុន WeWatch Pte Ltd បានថ្លែងថា «នៅក្នុងប្រទេសកម្ពុជា WeWatch ថែមទាំងបកប្រែមាតិកាជាខេមរភាសា និងភាសាប្រជាជនកម្ពុជាក្នុងតំបន់ ដើម្បីបម្រើអ្នកទស្សនាឲ្យបានល្អ។ យើងចែករំលែក ចក្ខុវិស័យស្រដៀងគ្នា ជាមួយ Mediacorp ដើម្បីនាំមកនូវមាតិកាដែលមានគុណសម្បត្តិ ទៅក្នុងតំបន់។ យើងមានការប្តេជ្ញាចិត្ត ក្នុងការផ្តល់សេវាកម្មក្នុងស្រុក និងបានវិនិយោគយ៉ាងច្រើន ក្នុងការខិតខំប្រឹងប្រែង ដើម្បីបកប្រែ និងដាក់ភាសាក្នុងស្រុកនៅក្នុងមាតិកា ដែលមានអាជ្ញាប័ណ្ណរបស់យើង»

ជាមួយគ្នានេះ ចេសស្លីន វុង ប្រធានផ្នែកចែកចាយមាតិកានៃក្រុមហ៊ុន Mediacorp បាននិយាយថា «យើងមានភាពរីករាយ ដែលបានក្លាយជាដៃគូរបស់ WeWatch នៅក្នុងការបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុននេះនៅកម្ពុជា ដែលជាទីតាំងដែលយើងអាចពង្រីកការផ្សព្វផ្សាយមាតិកាយើង ឲ្យបានទូលំទូលាយ។ ជាមួយនឹងមាតិកា ១០០០ម៉ោង ដែលអាចប្រើបាន, អ្នកទស្សនានៅកម្ពុជា នឹងអាចរីករាយជាមួយ Mediacorp យ៉ាងពេញលេញ»

ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការព្រឹត្តិការណ៍ខាងលើ ឥឡូវនេះ WeWatch កំពុងផ្តល់ជូនការសាកល្បងដោយឥតគិតថ្លៃ រយៈពេល ២សប្តាហ៍នៃ App របស់ខ្លួនឈ្មោះ «WeWatch-Everywhere»

ដើម្បីរីករាយនឹងកម្មវិធី WeWatch នៅលើទូរទស្សន៍អេក្រង់ធំ និងនៅលើទូរស័ព្ទដៃ ក៏ដូចជាតាមរយៈឧបករណ៍ថេប្លេត ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://wewatch.asia ឬ Facebook page https://www.facebook.com/wewatch.asia