(អាមេរិក)៖ កាលពីឆ្នាំមុន ក្រុមហ៊ុន WhatsApp បានធ្វើការបន្ថែមនូវមុខងារថ្មី គឺអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការកំណត់ឲ្យសារបាត់ទៅវិញក្នុងរយៈពេល ៧ថ្ងៃ ប៉ុន្តែនៅពេលនេះគឺកាន់តែប្រសើរជាងមុនទៀតគឺនឹងបាត់ទៅវិញក្នុងរយៈពេល ២៤ម៉ោង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Think Web នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកប្រើប្រាស់អាចចូលទៅកំណត់ឲ្យ Chat របស់អ្នកដែលបានផ្ញើនៅក្នុងគ្រុប ឬជាលក្ខណៈឯកជន បាត់ទៅវិញក្នុងរយៈពេល ២៤ម៉ោង។

មុខងារមួយនេះវាមានអត្ថប្រយោជន៍សម្រាប់អ្នកដែលប្រើប្រាស់កម្មវិធី WhatsApp ជាប្រចាំ ជាពិសេសគឺសម្រាប់អ្នកដែលចូលចិត្ត Share អ្វីផ្សេងៗនៅក្នុងគ្រុបឆាត។

ប្រភពខាងលើមិនបានបញ្ជាក់ថា មុខងារមួយនេះនឹងដាក់ឱ្យប្រើប្រាស់នៅពេលណានោះទេ ប៉ុន្តែប្រភពដែលជិតស្និទ្ធបាននិយាយថា អាចនឹងដាក់ឱ្យប្រើឆាប់ៗនេះ ដើម្បីប្រជែងជាមួយកម្មវិធី Signal៕