(បាត់ដំបង)៖ ផ្អាកពីការងារមួយរយៈ មកធ្វើការនៅផ្ទះខ្លួនឯងវិញ ស្រាប់តែថ្ងៃទី២៥ ខែមេសា មានរឿងហេតុបានជាធ្វើឲ្យអ្នកស្រី ឈឿន លួត ភ្ញាក់ផ្អើលនឹកស្មានមិនដល់ ស្រែកផ្អើលអ្នកលក់ និងស្វាងពីងងុយចែសតែម្តង ព្រោះតែប៊ូសស្រ្តង ១កំប៉ុង។
សព្វថ្ងៃ អ្នកស្រី ឈឿន លួត មានអាយុ ៤៩ ឆ្នាំ រស់នៅក្នុងភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានមុខរបរ ជាអ្នកធ្វើសំណង់។
ស្ត្រីកំពូលសំណាងរូបនេះ បានប្រាប់ឲ្យដឹងថា ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺកូវីដ-១៩ ក្រុមហ៊ុនតម្រូវឲ្យបុគ្គលិកឈប់សម្រាកមួយរយៈសិន ដូច្នេះអ្នកស្រីក៏ស្នាក់នៅផ្ទះ និងធ្វើការងារផ្សេងនៅៗក្នុងផ្ទះ ហើយកាលពីថ្ងៃទី២៥ ពេលថ្ងៃត្រង់ អ្នកស្រីធ្វើការអស់កម្លាំង និងងុយផង ក៏បានទៅទិញប៊ូសស្រ្តងញ៉ាំដូចសព្វដង។
សំណាងនឹកស្មានមិនដល់ស្រាប់តែគាស់ប៊ូសស្រ្តងញ៉ាំឃើញរូបម៉ូតូ PCX លើក្រវិលកំប៉ុងប៊ូសស្រ្តង ធ្វើឲ្យអ្នកស្រីស្រែកផ្អើលអ្នកលក់មកជួយពិនិត្យ ឃើញថាពិតជាត្រូវរង្វាន់ម៉ូតូ PCX មែន។
អ្នកស្រី ឈឿន លួត បានបន្តទៀតថា អ្នកស្រីពិតជាសប្បាយចិត្តណាស់ មិននឹកស្មានថាខ្លួនឯងមានសំណាងយ៉ាងនេះសោះ មានម៉ូតូ PCX ដែលជារង្វាន់របស់ប៊ូសស្រ្តងមួយនេះ អាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃច្រើនណាស់។ អ្នកស្រីពិតជាថ្លែងអំណរគុណ ដល់ក្រុមហ៊ុនប៊ូសស្រ្តងខ្លាំងណាស់ ដែលបានផ្តល់រង្វាន់ម៉ូតូស៊េរីដ៏ទំនើបនេះដល់អ្នកស្រី។
ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តង ក៏បានបញ្ជាក់ឲ្យដឹងថា សម្រាប់អ្នកពិសាត្រូវរង្វាន់ម៉ូតូទំនើប PCX អ្នកលក់ដុំ និងអ្នកលក់រាយក៏មានសំណាងទទួលបានម្នាក់ៗ ១០០០ដុល្លារ ថែមទៀតផងដែរ៕