(ស្តុកខម)៖ យោងតាមរបាយការណ៍មួយពីប្រទេសស៊ុយអែតបានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្លិប AC Milan, Zlatan Ibrahimovic បានធ្វើខុសទៅនឹងច្បាប់ UEFA ក្រោយពេលក្លាយជាដៃគូនៅក្នុងក្រុមហ៊ុនភ្នាល់។

ក្នុងច្បាប់បញ្ញត្តិមួយរបស់ UEFA បានចែងថា គ្រប់កីឡាករអាជីពទាំងអស់រាល់ប្រាក់ចំណូលរបស់ពួកគេមិនទទួលបានពីក្រុមហ៊ុនភ្នាល់នានាឡើយ។

សេចក្តីថ្លែងការណ៍របស់ UEFA បានឲ្យដឹងថា «ក្រុមក្រមសីលធម៌ និងអ្នកត្រួតពិនិត្យវិន័យ UEFA បានសម្រេចដាក់ស៊ើបអង្កេតទៅលើ Zlatan ដែលទាក់ទងទៅនឹងការរំលោភបំពានច្បាប់ពីបទទទួលបានផលប្រយោជន៍ពីក្រុមហ៊ុនភ្នាល់»

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United ខាងលើនេះរកបាន ១៧គ្រាប់ពីការចូលលេងបាន ២៥ប្រកួតឲ្យក្រុម AC Milan នារដូវកាលនេះ និងបានវិលចូលជម្រើសជាតិស៊ុយអែតវិញផងដែរ ក្រោយចូលនិវត្តន៍បាន ៥ឆ្នាំ៕