(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនអាមេរិកតែមួយគត់ដែលមានតម្លៃនៅលើទីផ្សាររបស់ដល់ ២ទ្រីលានដុល្លារអាមេរិក ប៉ុន្តែមិនយូរនោះទេអាចនឹងមានក្រុមហ៊ុនផ្សេងទៀតឈានមកដល់ចំណុចនេះដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
CNN បានផ្សាយថា បច្ចុប្បន្ន ក្រុមហ៊ុន Microsoft កំពុងស្ថិតនៅក្រោមបន្ទាត់ ២ទ្រីលានដុល្លារអាមេរិក ខណៈដែល Amazon មានតម្លៃនៅលើទីផ្សារ ១.៧ទ្រីលានដុល្លារអាមេរិក និងក្រុមហ៊ុន Google មានតម្លៃ ១.៥ទ្រីលានដុល្លារ។
ប្រភពខាងលើបានបញ្ជាក់ថា កាលពីសប្ដាហ៍មុន តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបានកើនឡើងខ្ពស់ និងបានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ កើនតម្លៃទីផ្សារផងដែរ។
CNN ក៏បានបន្ថែមទៀតថា បច្ចុប្បន្ន Netflix, Facebook និង Tesla សុទ្ធតែជាក្រុមហ៊ុនដែលមានការវិនិយោគខ្ពស់ និងតម្លៃក្រុមហ៊ុនបានកើនឡើងតាមការវិនិយោគនោះផងដែរ មិនយូរនោះទេ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននឹងឈានដល់ចំណុចដូច Apple ៕