(ក្រុងឡុងដ៍)៖ ក្រុមទាំងអស់ដែលមានឈ្មោះលេងក្នុងព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប Euro 2020 អាចប្រើប្រាស់កីឡាករបានដល់ ២៦នាក់ ដែលជាធម្មតាមានសមាជិកកីឡាករ ២៣នាក់ ខណៈបច្ចុប្បន្នត្រូវបានអនុញ្ញាតដោយស្ថាប័ន UEFA ដែលការធ្វើបែបនេះ ក្នុងន័យកាត់បន្ថយការខ្វះខាតដោយវិបត្តិ COVID-19 ដែលជាការសម្រួលដល់គ្រូបង្វឹកនៅចន្លោះណាមួយដែលកើតឡើងអំឡុងយុទ្ធនាការនេះ។
ក្នុងនោះដែរ UEFA បានអនុញ្ញាតបន្ថែម ៣នាក់នេះដែរក៏នៅមិនទាន់គិតពីបញ្ហាការប្រឆាំងណាមួយឡើយនោះទេ ខណៈដែល UEFA និងទទួលខុសត្រូវចំពោះការសម្រេចចិត្តនេះនៅនៃការផ្តល់សច្ចាប័នទៅដល់ក្រុមនីមួយៗនៅចុងសប្តាហ៍នេះ គ្រាដែលច្បាប់អនុញ្ញាតឲ្យមានការផ្លាស់ប្តូរបាន ៥នាក់ក្នុង ១ប្រកួតក៏បានសម្រេចរួចហើយដែរ។
គួររំលឹកផងថា ការប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2020 ត្រូវបានលើកមកប្រកួតចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ក្រោយជួបវិបត្តិ COVID-19 ដែលមាន ២៤ប្រទេសចូលរួមប្រជែងនេះ ខណៈជម្រើសជាតិព័រទុយហ្គាល់ ជាក្រុមការពារតំណែងជើងឯក៕