(អាមេរិក)៖ ក្រុមហ៊ុន Microsoft បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុបឋមសម្រាប់ត្រីមាសដើមឆ្នាំ២០២១ ដោយក្នុងនោះទទួលបានប្រាក់ចំណូលរហូតដល់ជាង ៤១ពាន់លានដុល្លារអាមេរិក ដែលជាតួលេខមួយខ្ពស់មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
យោងតាមរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Microsoft បានជោគជ័យខ្លាំងក្នុងការលក់កុំព្យូទ័រ ប៉ុន្តែអ្វីដែលលើសនេះនោះគឺ សេវា Cloud របស់ Microsoft បានកើនឡើងនូវប្រាក់ចំណូលរហូតដល់ ៥០ភាគរយ បើធៀបត្រីមាសមុន តែមិនបានបង្ហាញតួលេខពិតនៃប្រាក់ចំណូលនោះទេ។
ក្រៅពីលក់កុំព្យូទ័រ និងសេវាកម្ម Cloud នោះ ក្រុមហ៊ុន Microsoft នៅមានប្រភពចំណូលអចិន្ត្រៃយ៍មួយទៀតគឺការលក់អាជ្ញាប័ណ្ណកម្មវិធី ( Windows licenses) ដែលវាបានជួយជំរុញប្រាក់ចំណូលរបស់ Microsoft ឲ្យកើនឡើងប្រចាំត្រីមាសផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft ថ្មីៗនេះបានឈ្នះការដេញថ្លៃនូវទឹកប្រាក់ជិត ២២ពាន់លានដុល្លារអាមេរិក ក្នុងការផលិតឧបករណ៍បម្រើក្នុងវិស័យយោធាអាមេរិក៕