(ភ្នំពេញ)៖ realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសចេញជាផ្លូវការស្មាតហ្វូន សេរីថ្មី realme 8 Pro តម្លៃត្រឹមតែ ៣៦៩ដុល្លារ ជាមួយកាដូរជាច្រើនដូចជាកាបូបយូរដៃ និង special package gift របស់realme ដែលនេះសម្រាប់ការកម្មង់ទុកមុន ចាប់ពីថ្ងៃ២៨ មេសា ដល់ ០១ ឧសភា ឆ្នាំ២០២១នេះ។

ស្មាតហ្វូន realme 8 Pro គឺជាសេរ៊ី pro ដែលជោគជ័យបង្អស់របស់ត្រកូល realme វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យមជាមួយនឹងការលក់បានចំនួនជាច្រើន ក្នុងកំឡុងរយៈពេល២ឆ្នាំមកនេះ។ realme 8 Pro នាំមកនូវកាមេរ៉ាកាន់តែលេចធ្លោដែលមានសិនស័រទំហំ108MP និងPro ជាមួយមុខងារថតរូបកាន់តែទាន់សម័យ។ ការរចនាបែបពន្លឺប្រដេញដែលអាចបញ្ចេញពន្លឺភ្លឺ វាក្លាយជាជម្រើសថ្មីសំរាប់យុវវ័យ។

សិនស័រ samsung HM2 ទំហំ108MP 1/1.52អ៊ីញ ភ្ជាប់មកជាមួយគុណភាពខ្ពស់បំផុត12,000 X 9,000 ដែលធ្វើឲ្យរូបថតកាន់តែច្បាស់។ សិនស័រ HM2គាំទ្របច្ចេកវិទ្យា ថតរូប៩ប៉ុស្តិ៍ បញ្ចូលក្នុងរូប១សន្លឹកផងដែរ ដែលអាចឲ្យរូបរួមគ្នា៩ប៉ុស្តិ៍ទំហំ 0.7μm Pixel ត្រូវបានរួមបញ្ចូលគ្នាទៅជា Pixel ធំមួយ2.1μm ហើយអាចកែលម្អគុណភាព រូបភាពដែលនៅក្រោមពន្លឺស្រអាប់បាន។

In-sensor Ultra Zoom សមត្ថភាពស្មើនឹង optical zooming 3x In-sensor Zoom អាចប្រើសិនស័រ12 megapixels ជាមួយផ្នែកពង្រីកដើម្បីបង្កើតរូបភាពដំណើរការនេះ ថតរូបភាពលឿនជាងមុន ដោយសារតែទំហំតូចជាងនៅលើរូបថត12MP។ នេះវាបានអនុញ្ញាតឲ្យ realme 8 Pro អាចបន្តថតរូប ៨សន្លឹកជាប់គ្នាក្នុងទំហំ 12MP បន្ទាប់មកបញ្ជូលពួកវាក្នុងកម្មវីធីបង្កើនរូបភាពច្បាស់ ដើម្បីបន្ថែមកំរិតនៃរូបភាពឲ្យកាន់តែច្បាស់ល្អ។ បន្ទាប់ពីដំណើរការកំរិតភាពច្បាស់បែបនេះហើយ រូបភាពពង្រីក ៣ដងនៃrealme 8 pro គឺល្អប្រសើរជាង optical telephoto lenses ចំពោះភាពច្បាស់នៃរូបភាព។

មុខងារដំបូងបង្អស់លើពិភពលោក Starry Time-lapse Video and Tilt-shift Time-lapse Video ដំណោះស្រាយនៃ Time-lapse Video ដែលជាសិទ្ធផ្តាច់មុខទៅមុខងារ មួយនេះផ្នែកទៅលើរូបថតនៃហ្វូងផ្កាយ Starry photos ។ វាចំណាយពេល ៤៨០វិនាទី ដើម្បីថតរូប ៣០សន្លឹក បន្ទាប់មកបង្កើតវីដេអូ Time-lapse ដែលមានរយៈពេល ១វិនាទី ដែលមានន័យថាមុខងារ time-lapse mode អាចបង្ហាញនូវការផ្លាស់ប្តូរឥតឈប់ឈររបស់សកលោកក្នុងល្បឿនលឿនជាង៤៨០ដង។ មុខងារថតរូបឲ្យឃើញតូច របស់ realme អាចផ្តិតយករូបភាពដែលមានលក្ខណៈការថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន១០ដង ដែលបង្ហាញរូបភាព តាមរបៀបដ៏អស្ចារ្យនិងប្លែក។

realme 8 pro បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 50W Superdart Flash Charge វាអាចសាកថ្មទំហំ4500mAhពី ០ទៅ ១០០% នៅត្រឹមតែរយៈពេល ៤៧នាទី។ 50W SuperDart Charge ប្រើបច្ចេកវិទ្យាសាកថ្មដែលមានវ៉ុលខ្ពស់ ដើម្បីទទួលបានប្រសិទ្ធភាពថាមពលសាក៩៧% និងគាំទ្រការការពារសាកថ្ម ៥%។ ជាមួយថាមពលថ្ម ៥% អាចទុកstandby បាន៣២ម៉ោងឬការសន្ទនាទូរស័ព្ទ ៩៨នាទី។

ទំងន់ស្រាលនឹងស្តើងត្រឹម176g ផ្ទៃខាងក្រោយរបស់ realme 8 pro ភ្លឺរលោងរំលេចដោយពណ៌គ្រីស្តាល់ធម្មជាតិ ជាមួយនឹងពណ៌ខៀវ នឹងពណ៌ខ្មៅ វានៅមានពណ៌ ពិសេសមួយទៀតគឺពណ៌លឿង ដោយគេមជុំវិញកាមេរ៉ានឹងពាក្យស្លោក «DARE TO LEAP» ប្រើសារធាតុបែបន្លឺប្រដេញដែលអាចស្រូបយកពន្លឺ ហើយបន្ទាប់មក បញ្ចេញពន្លឺភ្លឺដោយស្វ័យប្រវត្តិនៅក្នុងទីងងឹត។

realme 8 Pro ភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់នឹងគាំទ្រការប្តូរពណ៌ theme color តាម notification bar, ប៊ូតង់ shortcut , setting Interface Icons, ព្រមទាំង មុខងារ dark modeទាំង3ជម្រើស។ ចំពោះការលេងហ្គេមទំហំធំក៏អាចកំណត់អេក្រងឲ្យភ្លឺ និងកំណត់បណ្តាញ dual-channel network ដើម្បីធានាបាននូវស្ថេរភាព របស់បណ្តាញហើយក៏អាច block alarms, notifications, នឹងការហៅចូលពេលកំពុងលេង។

ការការពារឯកជនភាពថ្មីនេះបានអនុញ្ញាតឱ្យអ្នកប្រើលាក់កម្មវិធី និងឯកសារឯកជនដោយប្រើ password។ Security Shield ផ្តល់នូវប្រព័ន្ធត្រួតពិនិត្យ system នឹងការពារ ការទូទាត់ តាមរយៈកម្មវិធីApp។ យោងតាម Realme Labs ការដំឡើងកម្មវិធី app ត្រូវបានធ្វើឲ្យលឿនត្រឹម 23.63% ហើយ Realme UI 2.0 ក៏បានបង្កើនការប្រើប្រាស់ តាមប្រព័ន្ធ system ដល់ 45%ផងដែរ។

realme 8 Pro នាំមកជាមួយអេក្រង់ Full HD Super AMOLED ទំហំ 6.4 អ៊ីញ វាមានអត្រានៃការប៉ះរហូតដល់ទៅ 180Hz សម្រាប់ការឆ្លើយតបឲ្យកាន់តែប្រសើរ នៅពេលដែលលេងហ្គេម។ ការនៅក្រោមពន្លឺព្រះអាទិត្យកំរិតពន្លឺឡើងដល់1000 nits ហើយវាក៏គាំទ្រពន្លឺផ្សេងទៀតដែលដូចជាពន្លឺDCជាដើម។ realme 8 Proបំពាក់ ដោយបន្ទះឈីប Qualcomm Snapdragon 720G ជាមួយកំលាំងខ្លាំង 8-core នឹងការរចនាកម្រើសស្តើងត្រឹម8nm។ វាក៏មានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ អាចប្រើSIM 2 standbyនឹងអាចបន្ថែមអង្គផ្ទុកទន្និន័យដល់ 256GBផងដែរ៕