(សៀមរាប)៖ ថ្មីៗនេះ «Pong» បានបើកដំណើរការសាខា ចំនួន៣រួចជាស្រេចមកហើយ ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ ឥឡួវនេះ «Pong» ក៏បានបន្ដបើកនូវ សាខាថ្មីមួយទៀត ដែលមានទីតាំងនៅក្នុងទីរួមខេត្តសៀមរាប ដែលបានចាប់បើកដំណើរការ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ហើយ «Pong» នឹងគ្រោងបន្ដបើកសាខាថ្មីមួយទៀត នៅក្រុងព្រះសីហនុ ក្នុងពេលឆាប់ៗខាងមុខនេះ។

ដោយមើលឃើញនូវសក្ដានុពល នៃការរីកលូតលាស់របស់ Pong លោក ប៉ែន ចាន់វាសនា ដែលសព្វថ្ងៃនេះ លោកជាអ្នកថតរូបដ៏ចំណានម្នាក់ លោកក៏បានសម្រេចចិត្តចូលរួមសហការណ៍ជាមួយ Pong ហើយឥឡូវនេះ លោកក៏បានក្លាយជាម្ចាស់ហាង «Pong» សាខាថ្មី នៅក្នុងខេត្តសៀមរាប ផងដែរ។

លោក ប៉ែន ចាន់វាសនា បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការបើក Pong នេះឡើង គឺដើម្បីបំពេញនូវតម្រូវការ របស់ប្រជាពលរដ្ឋខ្មែរគ្រប់វ័យ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាបតែម្ដង។

លោក ប៉ែន ចាន់វាសនា បានឲ្យដឹងថា សព្វថ្ងៃនេះប្រជាពលរដ្ឋភាគច្រើន មិនសូវមានពេលវេលាគ្រប់គ្រាន់ ក្នុងការរកទទួលទានអាហារនោះឡើយ ដូច្នេះ «Pong» អាចជួយ ពួកគាត់បាន ដែលជាប្រភេទអាហារចំណាយពេល ក្នុងការចម្អិនលឿនរហ័ស រសជាតិប្លែក ឈ្ងុយឆ្ងាញ់ ទន់តែស្រួយ ហើយមានជាច្រើនរសជាតិ។

សូមជម្រាបថា «Pong» បានបើកដំណើរការ នៅខេត្ដសៀមរាបនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ហើយ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះ Pong នឹង Promotions ទិញ១ ថែម១ រាល់អតិថិជនដែលមានគូប៉ុន ទិញ១ ថែម១ នៅក្នុងដៃ។

«Pong» គឺជាប្រភេទអាហារ fast food ដែលបង្កើតឡើងដោយកូនខ្មែរ និងត្រូវបានបង្កើតឡើង ជាប្រភេទនំកូនកាត់រវាង សាំងវិច និងបឹហ្គឺរ (Sandwich & Burger) ដែលយើងដាក់ឈ្មោះ វាឲ្យងាយស្រួលហៅថាជានំ «Sandger»

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ចង់ក្លាយជាម្ជាស់ហាងរបស់ «Pong» លោកអ្នក អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១៥ ៤៧៨ ២២២ ឬ តាមរយៈ Email [email protected] ឬក៏ចូលទៅកាន់ Website:www.eatpong.com ៕