(អាមេរិក)៖ Instagram គឺជាបណ្ដាញសង្គមរូបភាពមួយដែលអ្នកប្រើប្រាស់ភាគច្រើនអាចរកប្រាក់ចំណូលបានខ្ទង់លានដុល្លារអាមេរិក តាមរយៈការប្រម៉ូតផលិត ឬសេវាកម្ម ដោយក្នុងនោះ មាន Influencers កំពុងជោគជ័យ និងកើបប្រាប់ពី Instagram។ ដោយឡែកនៅថ្ងៃនេះ Instagram បានបន្ថែមនូវមុខងារថ្មីដែលកាន់តែអស្ចារ្យជាងមុនទៀត។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា លោក Mark Zuckerberg មេធំរបស់ Facebook និង ជាមេធំរបស់ Instagram បានប្រកាសនឹងដាក់ឱ្យប្រើមុខងារថ្មី ដែលមានឈ្មោះថា Marketplace ដែលជួយផ្ដល់នូវភាពងាយស្រួល ដល់ម្ចាស់ផលិតផល ឬ Influencers អាចធ្វើការប្រម៉ូលផលិតផល។
លោក Mark Zuckerberg មិនទាន់ប្រាប់ពីព័ត៌មានលម្អិតទាក់ទងនឹង Marketplace នេះទេ ប៉ុន្តែវាគឺជាដំណឹងល្អសម្រាប់ក្រុម Influencers ព្រោះថាឱកាសកើបលុយរបស់ពួកគេបានមកដល់ទៀតហើយ។
បើតាមការបញ្ជាក់ពីប្រភពខាងលើ Influencers អាចនឹងទទួលបានប្រាក់ចំណូលពីការ Live វីដេអូប្រម៉ូតផលិតផល ព្រោះថាលោក Mark Zuckerberg បានរំលេចឱ្យដឹងថា ខណៈពេលដែលកូវីដ១៩ មនុស្សនៅផ្ទះគ្រប់គ្នា នោះវាជាឱកាស សម្រាប់ អ្នកប្រើប្រាស់ Instagram ។
បើតាមមើលទម្រង់នៃប្រតិបត្តិការដែលគ្រោងនឹងដាក់ឱ្យមាននេះគឺ ម្ចាស់ផលិតផល អាចបង្កើតជា Marketplace សម្រាប់ ផលិតផល ឬសេវាកម្មរបស់ពួកគេ បន្ទាប់មក Influencers អាចទៅចុះឈ្មោះក្នុងការប្រម៉ូតនូវផលិតផល ឬសេវាកម្មទាំងនោះ ដោយ ទទួលបានប្រាក់កម្លៃជើងសារទៅលើតាមការកំណត់៕