(ភ្នំពេញ)៖ សម្រួលជីវភាព បងប្អូនបានមួយចំនួន ក៏ដូចជាជួយដល់អាជីវកម្ម ដែលរងការប៉ះពាល់ ឲ្យធ្វើការភ្ជាប់នូវសេវាកម្មជាមួយ foodpanda ដើម្បីអាចនៅតែបន្តដំណើរ អាជីវកម្មរបស់ពួកគាត់ទៅមុខទៀត។

លើសពីនេះ foodpanda ចង់ចូលរួមជួយសម្រួល ដល់ការរស់នៅបងប្អូន ក្នុងខេត្តពោធិ៍សាត់ ដែលលំបាកក្នុងការធ្វើដំណើរចេញក្រៅទិញអីវ៉ាន់ ឬ ម្ហូបអាហារ និងកាត់បន្ថយគ្រោះថ្នាក់ ពីការឆ្លងកូវីដ១៩ តាមការប្រើប្រាស់នូវមុខងារ ការទូទាត់តាមបែបឌីជីថល (Cashless Payment) ដែលអាចជួយកាត់បន្ថយ ការប៉ះពាល់ផ្ទាល់ ហើយអាហារភេសជ្ជៈ និងដឹកជូនដល់មុខផ្ទះតែម្តង។

foodpanda បានបើកដំណើរការ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ជាមួយការផ្តល់ជូនពិសេស ដោយប្រើកូដ «HELLOPS» ដើម្បីទទួលបាន ៥០% off រហូតដល់ ៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ។ នេះជាការផ្តល់ជូនពិសេស សម្រាប់អតិថិជនថ្មី ក្នុងខេត្តពោធិ៍សាត់តែប៉ុណ្ណោះ។

ឱកាសឈ្នះរង្វាន់ធំ ទូរស័ព្ទដៃ iPhone 12 Pro តាមរយៈការផ្សងសំណាង សម្រាប់អ្នកដែលទើបតែចុះឈ្មោះប្រើប្រាស់ជាថ្មី នៅខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ ដែលទើបបើកសម្ពោធសេវា ដឹកជញ្ជូនរហ័សនេះ កាលពីដើមខែមេសា ២០២១ ផងដែរ៕