(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ EZECOM ដែលជាក្រុមហ៊ុនផ្តល់សេវាអ៉ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា កំពុងផ្តល់ជូនទំហំអ៉ីនធឺណិតកាន់តែធំជាមួយនឹងតម្លៃកាន់តែទាប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដែលកំពុងធ្វើការ និងកំពុងសិក្សាពីផ្ទះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
កញ្ចប់សេវា Home ថ្មីរបស់ក្រុមហ៊ុន EZECOM គឺជាកញ្ចប់សេវាដែលធ្វើបច្ចុប្បន្នភាពពីកញ្ចប់សេវាដែលមានស្រាប់មួយ ដែលផ្តល់ជូនប្រសិទ្ធភាពចំណាយខ្ពស់ជាងមុន ក្នុងពេលដែលមនុស្សកាន់តែច្រើនប្រើប្រាស់អ៉ីនធឺណិតសម្រាប់ធ្វើការ និងរៀនសូត្រ។ កញ្ចប់សេវាថ្មីនេះ ផ្តល់ជូនទំហំអ៉ីនធឺណិតកាន់តែធំក្នុងតម្លៃដដែលដល់សិស្សនិស្សិតដែលសិក្សាតាមអនឡាញ ព្រមទាំងក្រុមហ៊ុន សហគ្រាសដែលធ្វើការងារពីផ្ទះ។
ដោយសារសាលារៀនបិទដំណើរការ ហើយអ្នកធ្វើការក្នុងចំនួនដ៏ច្រើនបច្ចុប្បន្នធ្វើការពីផ្ទះ សេវាអ៉ីនធឺណិតលឿនរហ័ស ទុកចិត្តបាន និងមានសុវត្ថិភាពមានសារៈសំខាន់ខ្លាំងដើម្បីធ្វើឱ្យសាលារៀន និងអាជីវកម្មដំណើរការទៅបាន។ លើសពីនេះទៀត យោងតាមក្រុមហ៊ុន EZECOM ការប្រើប្រាស់អ៉ីនធឺណិតបានកើនឡើងខ្លាំង ដែលធ្វើឱ្យតម្រូវការតភ្ជាប់អ៉ីនធឺណិតតាមផ្ទះកើនឡើងកាន់តែខ្លាំង។ ដោយហេតុនេះហើយបានជាក្រុមហ៊ុន EZECOM បានបង្កើតកញ្ចប់សេវាអ៉ីនធឺណិតដែលមានគុណតម្លៃបន្ថែមថ្មីៗ ដើម្បីជួយសម្រាលបន្ទុកដល់អ្នកទាំងឡាយណា ដែលពឹងផ្អែកលើអ៉ីនធឺណិតដើម្បីបន្តការអប់រំរបស់កូនពួកគេ និងដើម្បីរក្សាឱ្យអាជីវកម្មរបស់ពួកគេ នៅតែបើកដំណើរការ។
កញ្ចប់សេវាថ្មីនេះផ្តល់ជូនទំហំអ៉ីនធឺណិតកាន់តែធំក្នុងតម្លៃដដែល ដោយEZECOM បច្ចុប្បន្នបង្កើនទំហំអ៉ីនធឺណិតពី ៣០Mbpsដល់ ៥០Mbps ខណៈដែលរក្សាតម្លៃត្រឹម ២៩ដុល្លារដដែល។ សម្រាប់អតិថិជនដែលកន្លងមកចំណាយ ៤៩ដុល្លារ សម្រាប់ការជាវសេវាអ៉ីនធឺណិតទំហំ ៥០Mbps ឥឡូវនេះនឹងទទួលបានរហូតដល់ ១០០Mbps ខណៈដែលអតិថិជនដែលចំណាយ ៦៩ដុល្លារ សម្រាប់អ៉ីនធឺណិតទំហំ ១០០Mbps នឹងទទួលបាន ១៥០Mbps សម្រាប់តម្លៃដដែលនេះ។
អតិថិជនថ្មីរបស់ក្រុមហ៊ុន EZECOM នឹងត្រូវបានផ្តល់ជូនដោយស្វ័យប្រវត្តិនូវកញ្ចប់សេវាសម្រាប់គេហដ្ឋានថ្មីនេះ ខណៈដែលអតិថិជនចាស់ក៏កំពុងត្រូវបានផ្តល់ជូន «ការដំឡើងទំហំអ៉ីនធឺណិត» ផងដែរ។ ពាក្យស្លោកសម្រាប់ការផ្តល់ជូនកញ្ចប់សេវាថ្មីរបស់ក្រុមហ៊ុន EZECOM នេះគឺ «ជួបបញ្ហាពេលធ្វើការនិងសិក្សាមែនទេ? កញ្ចប់សេវាសម្រាប់គេហដ្ឋាន ផ្តល់ជូនទំហំអ៉ីនធឺណិតបន្ថែមក្នុងតម្លៃដដែលពីក្រុមហ៊ុន EZECOM!»។
លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន EZECOM មានប្រសាសន៍ថា៖ «ក្រុមហ៊ុន EZECOM មានភាពបត់បែនៗទៅតាមស្ថានភាពបច្ចុប្បន្ន។ យើងស្វែងយល់ពីតម្រូវការរបស់អតិថិជនរបស់យើង ដែលចង់បានទំហំអ៉ីនធឺណិតធំ និងល្បឿនលឿន ដើម្បីជួយដល់ការសិក្សា និងការធ្វើការពីផ្ទះរបស់ពួកគេ។ ហេតុដូច្នេះហើយបានជាយើងបង្កើតកញ្ចប់សេវាថ្មីមួយសំដៅអតិថិជនដែលកំពុងធ្វើការ និងសិក្សាពីផ្ទះ។ យើងដឹងថា ការផ្តល់ជូនថ្មីនេះនឹងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើតមានរបស់សាធារណៈជន»។
កញ្ចប់គេហដ្ឋាន ថ្មីក៏មានផ្តល់ជូនផងដែរនូវល្បឿនលឿន សុវត្ថិភាព និងភាពអាចទុកចិត្តបាន ជាដំណោះស្រាយដ៏ល្អមួយសម្រាប់អតិថិជន ដែលកំពុងប្រើប្រាស់កម្មវិធីកាមេរ៉ាសុវត្ថិភាពពីចម្ងាយ។ កញ្ចប់សេវានេះផ្តល់ជូនការប្រើប្រាស់ទិន្នន័យគ្មានដែនកំណត់ ភាពអាចទុកចិត្តបានរបស់ខ្សែហ្វាយប៊ើអុបទិក និងការគាំទ្របច្ចេកទេស ២៤ម៉ោង។ កញ្ចប់សេវា Home ក៏មាន APP ផងដែរសម្រាប់ការគ្រប់គ្រងបណ្តាញនៅគេហដ្ឋាន ហើយនឹងដាក់ដំណើរការចាប់ផ្តើមពីខែមេសា ឆ្នាំ២០២១ តទៅ៕
ដើម្បីចុះឈ្មោះជាវកញ្ចប់សេវា Home សូមចូលទៅកាន់គេហទំព័រ៖ www.ezecom.com.kh