(កូរ៉េ)៖ ក្រុមចម្រៀង K-POP លំដាប់កំពូល BTS នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងបញ្ចេញបទចម្រៀងជាភាសាអង់គ្លេសលើកទី២ ដែលមានចំណងជើងថា «Butter» នៅថ្ងៃទី១២ ខែឧសភាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

បើគេនៅចាំមិនភ្លេច បទចម្រៀងជាភាសាអង់គ្លេស លើកទី១ របស់ក្រុមល្បីមួយនេះ គឺមានចំណងជើងថា «Dynamite» ដែលបានធ្វើឲ្យក្រុម BTS បង្កើតប្រវត្តិសាស្ត្រថ្មី ក្លាយជាក្រុមចម្រៀងកូរ៉េដំបូង ដែលមានបទចម្រៀងឈរនៅលំដាប់ទី១ លើតារាងចម្រៀង Bill board Hot 100 របស់អាមេរិក។ BTS ក្លាយជាក្រុមចម្រៀង K-POP ដំបូង ដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Grammy ផងដែរ នៅពេលដែរ។

ជាមួយនឹងដំណឹងនេះ បណ្តាអ្នកគាំទ្ររបស់ កំពុងតែរងចាំយ៉ាងអន្ទះសារ នូវចម្រៀងជាភាសាអង់គ្លេសលើកទី២ របស់ក្រុមនេះ។ ត្បិតចម្រៀងទីមួយ ត្រូវបានគេចាត់ទុកថា ជាជោគជ័យយ៉ាងធំមួយរបស់ក្រុមនេះ៕