(ព្រៃវែង)៖ ភរិយាជាងម៉ូតូម្នាក់ មានអារម្មណ៍ស្រឡាំងកាំង នៅពេលដែលបញ្ជូលលេខសំណាង៨ខ្ទង់ ទៅក្នុងវេបសាយលេខសំណាងគោជល់ ហើយវេបសាយចេញសារថា ឈ្នះរង្វាន់១០០០០ដុល្លារ ពីកម្មវិធី។
ហេតុការណ៍សំណាងដ៏អស្ចារ្យនេះ បានកើតឡើងនៅឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ អ្នកឈ្នះរង្វាន់លេខសំណាងគោជល់អ្នកស្រី សោម សុម៉ាលី អាយុ ២៥ឆ្នាំ មុខរបរអ្នកលក់ គ្រឿងសំអាងតាមអនឡាញ បានបញ្ជាក់ថា នៅថ្ងៃដែលអ្នកស្រី ឈ្នះលេខសំណាងនោះ គឺអ្នកស្រីសឹងតែស្មានមិនដល់។
ដំបូងអ្នកស្រីពិសាគោជល់កំប៉ុងលឿងមួយកំប៉ុង ហើយបានឈ្នះគោជល់មួយកំប៉ុង នៅក្រោមក្រវិលកំប៉ុង ក៏រក្សាទុកដើម្បីប្ដូរយកមួយកំប៉ុងទៀត។ រៀងល្ងាចបន្តិចអ្នកស្រី ក៏បានយកក្រវិលនោះ ទៅប្ដូរជាមួយអ្នកលក់នៅក្បែរផ្ទះ។ ពេលដែលគាស់មក មិនបានត្រូវរង្វាន់អ្វីទេ បានតែអរគុណមានលេខ៨ខ្ទង់ ហើយអ្នកស្រី ក៏បានបញ្ចូលលេខសំណាងនោះនៅក្នុងវេបសាយ។
អ្នកស្រីបន្តថា រាល់ដង មិនមានសារបញ្ជាក់អ្វីទេ តែលើកនេះពេលដែលលោកស្រី ដាក់លេខបញ្ចូលហើយស្រាប់តែមានសារបញ្ជាក់ថា ត្រូវលេខសំណាងសប្ដាហ៍ទី៣។ អ្នកស្រីមិនអស់ចិត្ត ក៏ហៅប្ដីអ្នកស្រីមកជួយពិនិត្យ និងផ្ទៀងជាមួយលេខ នៅក្នុងហ្វេសប៊ុកផ្លូវការរបស់គោជល់ ស្រាប់តែឃើញលេខដូចមែន ក៏ស្រែកអរពេញផ្ទះ ឯអ្នកស្រីវិញទឹកភ្នែកស្រក់មកដោយមិនដឹងខ្លួន។
លោកស្រី និយាយទាំងទឹកភ្នែកថា «ស្ថានភាពកូវីតកំពុងតែលំបាក រកលុយមិនសូវបានទាំងស្វាមី និងអ្នកស្រីផង និយាយទៅគឺលំបាក មិនថាអ្នកស្រី និងគ្រួសារផ្សេងទៀត។ តែពេលនេះ បានត្រូវលេខសំណាង១០០០០ដុល្លារ អាចជួយគ្រួសារអ្នកស្រីឲ្យមានជីវភាពធូរធារបានមួយក្រិតធំ និងអាចពង្រីកមុខរបរប្ដីបន្ថែម ហើយក៏អាចបន្ថែមទុន លើការងារលក់អនឡាញរបស់អ្នកស្រីដែរ»។
គួររំលឹកថា សូមអ្នកពិសាគោជល់ទាំងអស់ កុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។ ហើយថ្មីនេះ ក្រុមហ៊ុនគោជល់បានបានរកឃើញអ្នកឈ្នះទី១ហើយ។ ថ្វីបើក្រុមហ៊ុនគោជល់មិនបានផ្សាយបន្ដដោយសារបញ្ហាកូវីតក៏ពិតមែន តែលេខសំណាងឈ្នះ ១០០០០ដុល្លារ ២រង្វាន់ទៀត ដែលនៅចាំលោកអ្នក ដូចនេះ អ្នកឈ្នះរង្វាន់បន្ទាប់ទៀតអាចជារូបអ្នក។
អ្នកលក់ដែលទទួលប្ដូរក្រវិលលេខ ២ខ្ទង់ និង ៤ខ្ទង់ ក្រុមហ៊ុននឹងផ្ដល់ថវិការបន្ថែម៥០០រៀល សម្រាប់លេខ២ខ្ទង់ និង២០០០រៀល សម្រាប់លេខ៤ខ្ទង់ក្នុង១ក្រវិល។ ពិសាគោជល់បានទាំងថាមពល បានទាំងរង្វាន់ និងអាចឲ្យក្ដីស្រមៃរបស់អ្នក ក្លាយជាការពិតបានកាន់តែឆាប់រហ័ស៕