(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងពិភាក្សាទិញយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីតូចមួយនៅក្នុងតំបន់ ដើម្បីឈានជើងចូលឲ្យជ្រៅនៅក្នុងទីផ្សារយានយន្តអគ្គិសនី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Huawei បានពិភាក្សាជាមួយនឹង Chongqing Sokon ដែលជាក្រុមហ៊ុនផលិត និងចែកចាយគ្រឿងបន្លាស់យានយន្ត។ គោលបំណងរបស់ Huawei គឺចង់គ្រប់គ្រងក្រុមហ៊ុនមួយនេះទាំងមូល។

មូលហេតុដែលក្រុមហ៊ុន Huawei ចង់ទិញ និងគ្រប់គ្រងក្រុមហ៊ុន Chongqing Sokon ទាំងមូលគឺដោយសារតែ Huawei ចង់ផលិតយានយន្តអគ្គិសនីដោយបំពាក់ស្លាកឈ្មោះ Huawei និងមិនមានក្រុមហ៊ុនផ្សេងចូលរូមផលិតនៅក្នុងផ្នែកណាមួយឡើយ។

គួរបញ្ជាក់ផងដែរថា Huawei ក៏បានត្រៀមនូវប្រព័ន្ធដំណើរការសម្រាប់ប្រើជាមួយរថយន្តអគ្គិសនីរួចហើយដែរ គ្រាន់តែមិនទាន់ប្រកាសជាផ្លូវការប៉ុណ្ណោះ៕