(ប៉េកាំង)៖ លោក Zhang Enhua ដែលជាអតីតប្រធានក្រុមជម្រើសជាតិចិន បានស្លាប់បាត់បង់ជីវិតហើយនៅទីក្រុង Shenzhen ក្នុងវ័យ ៤៨ឆ្នាំ នេះបើតាមការបញ្ជាក់ពីប្រភពជិតស្និទ្ធនឹងក្រុមគ្រួសារសព ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

អតីតខ្សែការពាររូបនេះ បានកើតនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៧៣។

Zhang Enhua បានលេង ៥៩ប្រកួត និងរកបានគ្រាប់បាល់ ៥គ្រាប់ឲ្យក្រុមជម្រើសជាតិចិន និងបានក្លាយជាកីឡាករសំខាន់ម្នាក់ នៃក្រុមជម្រើសដែលលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២ នៅជប៉ុន និងកូរ៉េខាងត្បូង។

ក្រៅពីលេងឲ្យក្រុមជម្រើសជាតិ លោកបានលេងនៅក្លិប Dalian Club របស់ចិន និងបានលេងនៅក្លិប Grimsby Town Football Club របស់អង់គ្លេសបានកន្លះឆ្នាំផងដែរ។

បន្ទាប់ពីបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៦ លោក Zhang Enhua បានផ្តោតទៅលើកម្មវិធីបណ្តុះបណ្តាលយុវជនរបស់សិនទៀតផង៕