(អាមេរិក)៖ ក្រុមហ៊ុន Facebook បានប្រកាសឲ្យដឹងថា ខ្លួននឹងបង់ប្រាក់ចំនួន ៥លានដុល្លារអាមេរិក ដក់អ្នកកាសែតក្នុងស្រុក ដើម្បីសរសេរនូវមាតិកា ឬអត្ថបទថ្មីទាក់ទងនឹងសេវាកម្មរបស់ Facebook ជាពិសេសគឺការរកប្រាក់តាមរយៈបណ្ដោយសង្គម Facebook តែម្ដង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

បើតាមការបញ្ជាក់របស់ Facebook បានឲ្យដឹងថា ក្រុមអ្នកកាសែតដែលយល់ព្រមចុះកិច្ចព្រមព្រៀងជាមួយ Facebook នឹងត្រូវសរសេរអត្ថបទថ្មីៗសម្រាប់ប្រម៉ូតផលិត និងសេវាកម្មរបស់ Facebook ហើយចុះផ្សាយនៅលើ Platform ថ្មីរបស់ Facebook ដែលបានដាក់ឲ្យប្រើសម្រាប់អ្នកកាសែតឯករាជ្យ ឬអ្នកកាសែតទាំងនោះអាចនឹងបង្កើតវេបសាយថ្មីសម្រាប់ខ្លួនឯងក៏បាន។

ក្រុមហ៊ុន Facebook បានបញ្ជាក់ថា សម្រាប់អ្នកកាសែតឯករាជ្យទាំងអស់នៅសហរដ្ឋអាមេរិចអាចដាក់ពាក្យស្នើសុំចូលរួមបាន ដោយ Facebook នឹងរៀបចំកិច្ចការនេះឆាប់ៗ។

សេចក្តីប្រកាសព័ត៌មាននេះ បានធ្វើឲ្យអ្នកកាសែតឯករាជ្យជាច្រើនមានការចាប់អារម្មណ៍ និងសប្បាយចិត្តជាខ្លាំង ហើយបើតាមការឲ្យដឹងបន្ថែមនោះ គឺ Facebook ឲ្យតម្លៃខ្ពស់ជាងកាសែត New York Times ទៀត៕