(ក្រុងលីហ្ស៊ីក)៖ ក្លិបបាល់ទាត់អាជីពរបស់អាល្លឺម៉ង់ RB Leipzig បានប្រកាសពីការតែងតាំងលោក Jesse Marsch ជាគ្រូបង្វឹកថ្មីរបស់ពូួកគេ ចាប់ពីរដូវកាលក្រោយទៅ ជំនួសតំណែងលោក Julian Nagelsmann ដែលបានលាឈប់ចូលរួមជាមួយក្លិបជើងឯក Bayern Munich។

គ្រូបង្វឹកសញ្ជាតិអាមេរិកខាងលើនេះ បានព្រមព្រៀងដឹកនាំក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

លោក Marsch វ័យ ៤៧ឆ្នាំ ដែលធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកនៅក្លិប Leipzig កាលពីឆ្នាំ២០១៨-២០១៩ នោះ នឹងចូលរួមជាមួយក្លិប ដោយបានចាកចេញពីក្លិប RB Salzburg ជាទីកន្លែងដែលលោកបានឈ្នះពានលីគ Austrian League និង Cup ចំនួន ២លើកកាលពីរដូវកាលមុន។

គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ លោក Marsch បានធ្វើជាគ្រូបង្វឹកក្លិប New York Red Bulls ដែលលេងនៅ Major League Soccer របស់អាមេរិកថែមទៀតផង។

លោក Marsch ក៏ជាគ្រូបង្វឹកជនជាតិអាមេរិកលើកដំបូងគេ ដែលបានបំពេញការងារនៅក្នុងពានអឺរ៉ុប UEFA Champions League នៅមុនពេលសប្តាហ៍នេះ លោក Nagelsmann បានប្រកាសពីការចាកចេញរបស់លោក ដោយនឹងទៅចូលរួមជាមួយក្លិបខ្លារខិន Bayern នៅពេលចប់រដូវកាលនេះ ជាមួយនឹងការចុះកុងត្រារយៈពេល ៥ឆ្នាំ៕