(ភ្នំពេញ)៖ ការសិក្សាជាការវិនិយោគរយៈពេលវែង ប៉ុន្តែមុននឹងធ្វើការវិនិយោគទៅលើការសិក្សាមានកត្តា បូកផ្សំជាច្រើនដែលត្រូវយកមកពិចារណា ដើម្បីធ្វើការវិនិយោគអោយបានត្រឹមត្រូវចំណេញ ទាំងពេលវេលា និងថវិកា។

ជាការពិតណាស់មានកត្តាជាច្រើនបូកផ្សំគ្នាដើម្បីជាជំនួយដល់ ការសម្រេចចិត្តក្នុងការសិក្សា ប៉ុន្តែចំណុចដែលសំខាន់គឺកម្មវិធីដែលមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ សាស្រ្តាចារ្យដែលមានទាំងបទពិសោធន៍ និងចំណេះដឹង បូករួមជាមួយនឹងការយកចិត្តទុកដាក់ និងការគាំទ្រពីគ្រឹះស្ថានសិក្សា។

លើសពីនោះទៅទៀត យើងត្រូវតែពិចារណាផងដែរថា តើមុខវិជ្ជា ឬជំនាញដែលយើងនឹងសិក្សាអាចជួយអភិវឌ្ឍយើងនាពេលអនាគត ឬក៏ធ្វើអោយយើងជោគជ័យក្នុងវិស័យការងារឬក៏អត់។

ទោះបីជាកម្រិតសិក្សារបស់យើងឈានទៅដល់ចំណុចណាមួយក៏ដោយ ក៏យើងត្រូវតែស្វែងយល់សិក្សាបន្ថែមលើជំនាញដែលមានការទទួលស្គាល់ជាអន្តរជាតិដែលអាចឲ្យយើងយកទៅប្រើបាស់ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

សម្រាប់អ្នកដែលបញ្ចប់ការសិក្សាចាប់ពីកម្រិតបរិញ្ញាបត្រ អាចពិចារណាទៅលើកម្មវិធីសិក្សាគណនេយ្យករជំនាញដែលយើងហៅកាត់ថា ACCA ព្រោះថាគុណវុឌ្ឍិរបស់ជំនាញនេះ នឹងជួយឲ្យអ្នកមានការអភិវឌ្បក្នុងអាជីពរបស់អ្នក បូករួមជាមួយការរចនាឡើងដើម្បី ផ្តល់ចំណេះដឹងខាងគណនេយ្យ ជំនាញវិជ្ជាជីវៈ និងជំនាញហិរញ្ញវត្ថុ ក្នុងការជួយបង្កើនសមត្ថភាពកសាងអាជីពប្រកបដោយជោគជ័យនៅគ្រប់វិស័យ។ គុណវុឌ្ឍិរបស់កម្មវិធី ACCA សំខាន់មួយទៀតនឹងបង្ហាញពីកម្រិតជំនាញស្តង់ដារគុណភាព និងអនុញ្ញាតឱ្យគណនេយ្យករអាចចូលរួមស្របច្បាប់ក្នុងការអនុវត្តទាំងវិស័យឯកជន និងសាធារណៈ។

អត្ថប្រយោជន៍ដ៏សំខាន់មួយទៀតរបស់កម្មវីធី ACCA គឺធ្វើឲ្យអ្នកសិក្សា អាចឈរលើ វិស័យការងារកាន់តែរឹងមាំ និងគាំទ្រអ្នកនៅគ្រប់ដំណាក់កាលនៃអាជីពរបស់អ្នក ព្រោះថា កម្មវិធី ACCA អាចជាកតាលីករជំរុញអោយអ្នកចាប់យកតួនាទីដ៏ល្អ និងគួរឱ្យចាប់អារម្មណ៍ បំផុតនៅទូទាំងពិភពលោក។

អ្នកសិក្សាជំនាញនេះអាចក្លាយជាអ្នកជំនាញហិរញ្ញវត្ថុ ម្នាក់ដែលស្វែងរកការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវតម្រូវការរបស់ពិភពលោក ដោយសារកម្មវិធី មានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោកចំពោះឧត្តមភាព និងគុណវុឌ្ឍិ បូករួមជាមួយនឹង ការទទួលស្គាល់ពីអន្តរជាតិរហូតដល់ ១៨៣ប្រទេសនៅលើពិភពលោក។

ជាក់ស្តែងវិទ្យាស្ថានខេមអេដ ជាវិទ្យាស្ថានដែលបណ្តុះបណ្តាលកម្មវិធី ACCA ដំបូងគេបង្អស់នៅកម្ពុជា និងជាវិទ្យាស្ថានតែមួយគត់់ដែលមានការទទួលស្គាល់់នូវគុណភាព នៃការបណ្តុះបណ្តាលខ្ពស់កម្រិត (Gold) នៅកម្ពុជាពីស្ថាប័ន ACCA ដែលមានទីតាំង នៅចក្រភពអង់គ្លេស។ វិទ្យាស្ថានខេមអេដ ក៏បានបណ្តុះបណ្តាលអ្នកជំនាញមកពីបណ្តា ក្រុមហ៊ុនជាច្រើន ដែលឈានមុខគេនៅប្រទេសកម្ពុជាដូចជាក្រុមហ៊ុន PwC KPMG E&Y Deloitte និងបណ្តាក្រុមហ៊ុន និងធនាគារជាច្រើនផ្សេងទៀត។

លើសពីនោះសាស្រ្តាចារ្យនៅវិទ្យាស្ថានខេមអេដភាគច្រើនមកពីប្រទេសល្បីៗជាច្រើននៅលើពិភពលោកមានដូចជា សហរដ្ឋអាមេរិក កម្ពុជា សិង្ហបុរី និងបណ្តាប្រទេសជាច្រើនផ្សេងទៀត បូករួមជាមួយនឹងចំណេះដឹងក៏ដូចជាបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្រៀននិស្សិតឲ្យទទួលបានជោគជ័យផងដែរ។

ដូច្នេះសម្រាប់អ្នកដែលកំពុងតែស្វែងរកជំនាញដែលទទួលស្គាល់ជាអន្តរជាតិហើយអាចជួយឱ្យអ្នកអាចអភិវឌ្ឍចំណេះដឹងរបស់អ្នកកាន់តែជ្រៅជ្រះ ជួយអោយអ្នកឈរជើងរឹងមាំលើវិស័យការងារ និងអាជីវកម្ម លោកអ្នកអាចពិចារណាលើជំនាញ ACCA នេះបាន។

ទន្ទឹមនឹងពេលនេះ វិទ្យាស្ថានខេមអេដកំពុងតែបើកទទួលសិស្សសម្រាប់ការចូលរៀននៅឆមាសថ្មីនេះ រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២១៕

ដូចនេះសម្រាប់ការចុះឈ្មោះសិក្សា ក៏ដូចជាព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០២៣ ៩៨៦ ៥២២/០១២ ៦១៨ ៩៨៨ ឬលោកអ្នកក៏អាចចូលទៅកាន់គេហទំព័ររបស់វិទ្យាស្ថានខេមអេដតាមរយៈ www.cam-ed.com