(អាំស្ទេីដាំ)៖ លោក Erik Ten Hag ត្រូវបានក្លិបកំពូល Ajax បន្តកិច្ចសសន្យាថ្មីជាមួយរហូតដល់ឆ្នាំ២០២៣ ដោយលោកជាគោលដៅមួយ ក្នុងចំណោមគ្រូបង្វឹកមួយចំនួនរបស់ក្លិបអង់គ្លេស Tottenham Hotspur ក្នុងការនាំយកមកកាន់តំណែងចំនួសលោក Jose Mourinho ដែលត្រូវបញ្ចប់តួនាទីកាលពីថ្មីៗ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
លោក Erik សញ្ជាតិហូឡង់ វ័យ ៥១ឆ្នាំត្រូវបានគេរំពឹងថា ជាបុគ្គលមួយមានភាគរយអាចមកកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ក្លិបមាន់ខ្នាយមាស Spurs ខណៈលោកមានកំណត់ត្រាល្អមួយចំនួនធ្លាប់ដឹកនាំក្រុម Ajax ឡើងដល់វគ្គ ៤ក្រុមចុងក្រោយពាន UEFA Champions League 2019-2020 និងឈ្នះពានធំៗ ២ផងដែរមាន Eredivisie និង KNVB Cup។
លោក Erik បានចូលមកកាន់តំណែងជាអ្នកចាត់ការក្រុម Ajax Amsterdam កាលឆ្នាំ២០១៧ ដល់បច្ចុប្បន្នលោកបានលើកឡើងថា«ខ្ញុំពិតជារីករាយជាមួយការនៅទីនេះ និងអាចបោះជំហានបន្ទាប់ទៅមុខជាមួយក្រុម» ខណៈដែលរដូវកាលនេះលោកកំពុងដឹកនាំ Ajax មានភាគរយខ្ពស់ក្នុងលើកពានលីគកំពូលហូឡង់ Eredivisie 2020-2021៕