(ភ្នំពេញ)៖ ដោយយោងតាមព័ត៌មានលើបណ្តាញសង្គម អំពីសភាពការណ៍ដែលទាក់ទងជាមួយនឹងបញ្ហាជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទាំងមូល ពិសេសនៅក្នុងរាជធានីភ្នំពេញក៏ដូចនៅតាមបណ្តារខេត្តមួយចំនួនមិនទាន់ការធូរស្បើយនៅឡើយ ហើយជាពិសេសម្រាប់តួលេខនៃអ្នកកើតថ្មីៗជារៀងរាល់ថ្ងៃក៏ចេះតែកើនឡើងខ្ពស់ទៅៗផងនោះ ស្របពេលដែលការបិទខ្ទប់តាមតំបន់នីមួយៗក្នុងរាជធានីភ្នំពេញនៅតែបន្តការរឹតត្បិតជាមួយការចេញវិធានការថ្មីៗដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

ទាំងអស់នេះហើយ គឺជាបញ្ហាមួយដែលធ្វើឲ្យប្រជាពលរដ្ឋ ពិសេសអ្នកនៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ មានការលំបាកក្នុងការរកម្ហូបអាហារសម្រាប់ធ្វើទទួលទានជាប្រចាំថ្ងៃទោះបីជាមានលុយទិញក៏ដោយនោះ។ ដោយមើលឃើញអំពីការលំបាក ប្រជាជនក៏ដូចជាអតិថិជនរបស់ខ្លួនផងនោះ ភោជនីយដ្ឋានផាកកាហ្វេ បានឈានទៅមុខមួយជំហានទៀតក្រៅពីអាហារដែលឆ្អិនសម្រាប់អតិថិជនហើយ ថ្មីៗនេះក៏បានបន្ថែមនូវមុខម្ហូបថ្មីៗមួយចំនួនដែលជួយសម្រួលដល់ការងារចម្អិនម្ហូបអាហារប្រចាំថ្ងៃរបស់លោកអ្នកផងដែរ ពិសេសអ្នកដែលជាប់ភារៈកិច្ចធ្វើការពីផ្ទះ ដោយចំណាយពេលក្នុងការចម្អិនមុខម្ហូបទាំងនោះដូចឆុងមីកញ្ចប់ ដែលទាំងស្រីប្រុសគឺអាចធ្វើបានគ្រប់ៗគ្នា ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ ដែលជារសជាតិដើមពីផាកកាហ្វេដោយមានទំនុកចិត្ត១០០% លើសុវត្ថិភាព អនាម័យ ការវេចខ្ចប់ត្រឹមត្រូវមានសោភ័ណភាពល្អ ពិសេសគឺងាយស្រួលទុកដាក់ រក្សាទុកបានយូរនៅកន្លែងត្រជាក់។

តាមការរៀបរាប់ពីប្រធានផ្នែកផលិតនៃការិយាល័យកណ្តាលនៃភោជនីយដ្ឋានផាកកាហ្វេ គឺអ្នកនាង ឌី ចាន់ បានឲ្យដឹងថា មុខម្ហូបថ្មីៗដែលបានដាក់លក់នោះ មានដូចជា៖ ខកង្កែបងាយស្រួលចម្អិននៅផ្ទះ ខគោងាយស្រួលចម្អិននៅផ្ទះ ស៊ុបមាន់ខ្មៅងាយស្រួលចម្អិននៅផ្ទះ សាច់គោចង្កាក់ដែលអាចអាំងញាំបាននៅផ្ទះគ្រប់ពេល និងបន្ថែមពីក្រៅពីនេះគឺមានប្រភេទជា មើមខ្ទឹមសជ្រក់, មើមខ្ទឹមស+ម្ទេសជ្រក់, ម្ទេសឆា ដោយយកមកទទួលទានភ្លាមៗ ជាមួយគុយទាវ បាយ ម្ហូបអាហារជាប្រចាំថ្ងៃដែលអាចជួយបន្ថែមនូវរសជាតិមួយកម្រិតទៀត ពិសេសជួយដល់សុខភាពបានមួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់មុខទំនិញថ្មីទាំងអស់ខាងលើនេះ មានដាក់លក់នៅកម្មវិធីទូរសព្ទដៃផាកកាហ្វេ (Park Café Mobile App) ឬលោកអ្នកអាចតេកុម្ម៉ង់តាមរយៈលេខ ០២៣ ៩៩០ ៩៩០ ជាមួយតម្លៃដ៏ពិសេសមិនធ្លាប់មានពីមុនមក ជាមួយការផ្តល់ជូនក្នុងប្រូម៉ូសិនចាប់ពី ថ្ងៃទី០៥ រហូតដល់ ថ្ងៃទី០៧ ឧសភា នេះគឺ ទិញ៣កំប៉ុង ថែមជូន ១កំប៉ុង សរុបទទួលបាន៤កំប៉ុងតែម្តង៕

ទាញយកកម្មវិធី Park Café Mobile App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi (ពិសេសសម្រាប់លោកអ្នក Install App ថ្មី ឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $3.00 x 5ដង ប្រើចំនួន 5ដង សម្រាប់កុម៉្មង់តាម App Park Cafe សម្រាប់សេវាដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេ)