(ភ្នំពេញ)៖ ការរីករាលដាល នៃជំងឺកូវីដ១៩ កំពុងបង្កការព្រួយបារម្ភជាងខ្លាំង ព្រមទាំងមានផលប៉ះពាល់ ដល់ខាងផ្នែកសេដ្ឋកិច្ច នៃអាជីវកម្ម និងសហគមន៍ទូទាំងពិភពលោកទៀតផង។ នេះគឺជាពេលវេលាដ៏អាក្រក់បំផុត សម្រាប់អាជីវកម្មជាច្រើន។

នៅពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតបែបនេះ ប្រាកដណាស់វាបានធ្វើឲ្យមានការរំខាន ដល់អាជីវកម្មតូចធំ និងបានធ្វើឲ្យវិស័យសេដ្ឋកិច្ច ខិតទៅរកភាពមិនប្រក្រតី រាប់បញ្ចូល ទាំងវិស័យយានយន្តផងដែរ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែជាឱកាស ក្នុងការទទួលបានកំណើន នៃសក្តានុពលសម្រាប់ក្រុមហ៊ុនរថយន្ត MG Cambodia។

នៅក្នុងស្ថានភាពដ៏លំបាក នៃ២សប្តាហ៍ដំបូង ក្នុងខែមេសានេះ ក្រុមហ៊ុន MG Cambodia បានបំពេញបាននូវលទ្ធផលយ៉ាងអស្ចារ្យ នៅលើទីផ្សាររថយន្តកម្ពុជា ជាមួយនឹងការលក់ចេញ រថយន្តប្រមាណជាង៤៤គ្រឿង និងការកក់រថយន្តជាច្រើន ថែមទៀតផង។ នេះគឺជាលទ្ធផលយ៉ាងអស្ចារ្យ ជាមួយនឹងក្តីសង្ឃឹមខ្ពស់ ដើម្បីបង្កើនឡើង នៃទិន្នន័យលក់ក្នុងខែបន្ទាប់ៗ ដោយបានធ្វើឲ្យ MG ក្លាយជារថយន្តឈរលើលំដាប់លេខ១ នៃវិស័យរថយន្តដឹកអ្នកដំណើរ ក្នុងឆ្នាំ២០២១នេះ។

លើសពីនេះទៀត MG មានទំនាក់ទំនងល្អ ជាមួយអតិថិជនរបស់ពួកគេ តាមរយៈបណ្តាញសង្គមដូចជា៖ ហ្វេសប៊ុក, យូធ្យូប, តេឡេក្រាមជាដើម ដើម្បីបង្កើនពីភាព ល្បីល្បាញ នៃយីហោរបស់ពួកគេ។ បន្ថែមពីនេះទៀត ជាមួយនឹងតម្លៃសមរម្យនៃរថយន្ត MG, ភាពធំទូលាយ, បច្ចេកវិទ្យាថ្មីទំនើប និងការធានារយៈពេល៣ឆ្នាំផងដែរ។ ចំណុចពិសេសៗទាំងនេះ ហើយដែលបានធ្វើឲ្យផលិតផលរបស់ពួកគេ ទទួលបានការគាំទ្រ និងទុកចិត្តខ្ពស់ពីអតិថិជន។

សូមអរគុណចំពោះភាពជោគជ័យមួយនេះ, ក្រុមហ៊ុន MG សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងាររបស់ពួកគេ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារយ៉ាងល្អ និងមានចំណងមិត្តភាពយ៉ាងស្អិតរមួតល្អ ជាមួយអតិថិជនអំពីការផ្តល់សេវាកម្ម ដើម្បីទទួលបានលទ្ធផលល្អប្រសើរបែបនេះ។
ពួកគេ ក៏បានថ្លែងអំណរគុណ ដល់អតិថិជនរបស់ពួកគេ ដែលបានគាំទ្រ និងចូលរួមជាផ្នែកមួយនៃភាពជោគជ័យរបស់ក្រុមហ៊ុនពួកគេ។ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់អតិថិជន ក្រុមហ៊ុនបានប្ដេជ្ញាដោយផ្តល់ជូននូវ សេវាកម្មឲ្យកាន់តែល្អប្រសើរ និងស្វែងរកអ្វីថ្មីៗ សម្រាប់អតិថិជនរបស់ពួកគេ។

សម្រាប់ក្រុមហ៊ុន MG, ការគ្រប់គ្រងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ជូនអតិថិជននូវទំនុកចិត្ត និងមានអារម្មណ៍ថា ក្រុមហ៊ុនបានខិតខំធ្វើឲ្យពួកគេ មានអារម្មណ៍សុវត្ថិភាព ដោយរៀបចំស្តង់ខាងក្រៅសម្រាប់ប្រគល់រថយន្តជូនអតិថិជន ដែលវាពិតជាជួយយ៉ាងខ្លាំង ក្នុងការប្រគល់រថយន្ត នៅក្នុងបរិយាកាសសុវត្ថិភាព នៅខាងក្រៅអាគារ ដែលមានហានិភ័យ នៃការចម្លងមេរោគទាប។

ជាពិសេសបុគ្គលិកជួរមុខរបស់ពួកគេ អាចស្វាគមន៍អតិថិជនរបស់ពួកគេ ដោយមានទំនុកចិត្តខ្ពស់ និងជៀសបានពីហានិភ័យ នៃការឆ្លងមេរោគពីព្រោះ ក្រុមការងាររបស់ពួកគេ បានទទួលការវ៉ាក់សាំងទាំង២លើករួចរាល់ហើយ ដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ១៩៕