(អាមេរិក)៖ លោក Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិ Amazon ត្រូវបានគេរាយការណ៍មកថា លោកបាន លក់ហ៊ុន មួយចំនួនរបស់ខ្លួនលោកនៅក្នុងក្រុមហ៊ុន Amazon ដោយទទួលបានទឹកប្រាក់ជិត ២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

គណៈកម្មការមូលបត្រ (SEC) បានឱ្យដឹងថា លោក Bezos បានទទួលទឹកប្រាក់ចំនួន ៦៨៤លានដុល្លារអាមេរិកពីការលក់ហ៊ុន មួយ ចំនួនកាលពីថ្ងៃអង្គារ ហើយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោកទទួលបាន ១.២៧ពាន់លានដុល្លារអាមេរិក ពីការលក់ហ៊ុន ដែល សរុប ទៅគឺលោក Bezos ទទួលបានជិត២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២ថ្ងៃ។

កាលពីខែកុម្ភៈកន្លងទៅនេះ លោក Bezos ក៏បានលក់ហ៊ុនមួយចំនួននៅក្នុងក្រុមហ៊ុន Amazon ផងដែរ ដោយទទួលបាន លុយ ប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ខណៈដែលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ លោកទទួលបាន ៣ពាន់លានដុល្លារ ពីការលក់ ហ៊ុន ដូចគ្នា។

គួរបញ្ជាក់ផងដែរថា កំពូលមហាសេដ្ឋីលេខ១រូបនេះ ធ្លាប់បានប្រកាសថាលោកនឹងលាឈប់ពីតំណែងនាយកប្រតិបត្តិ Amazon នៅ ត្រីមាសទី៣ឆ្នាំនេះ ដើម្បីទុកឱកាសឱ្យអ្នកថ្មី និងលោកមានពេលសម្រាប់ទៅធ្វើកិច្ចការងារមនុស្សធម៌ ផ្សេងៗ៕