(ភ្នំពេញ)៖ ក្នុងបរិបទដ៏ចាំបាច់បំផុត ដើម្បីធ្វើឲ្យការទំនាក់ទំនងកាន់តែងាយស្រួល និងឆាប់រហ័ស សម្រាប់អតិថិជនរបស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានផ្ដើមយុទ្ធនាការ «វិធី៥យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច» ក្នុងគោលបំណងណែនាំអតិថិជន ឲ្យស្គាល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។

អតិថិជនអាចស្វែងយល់បន្ថែមអំពីប្រូម៉ូសិនថ្មីៗ និងរបៀបបញ្ចូលលុយងាយៗ ហើយពួកគេក៏អាចបញ្ចូលលុយ ជូនមនុស្សជាទីស្រលាញ់របស់ពួកគេឲ្យផងដែរ។ យុទ្ធនាការ «វិធី ៥ យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច» របស់ក្រុមហ៊ុន Smart មានដូចជា ៖

១៖ ប្រម៉ូសិនខ្ចីលុយ ឬ ខ្ចីទិន្នន័យអ៉ិនធឺណិត (SmartLoan & Data SmartLoan) អតិថិជនអាចខ្ចីលុយ ហើយបញ្ចូលទៅក្នុងគណនីចម្បង (Main balance) ចាប់ពី ២០សេន ៥០សេន ១ ដុល្លារ ឫ ២ ដុល្លារ ហើយអាចសងវិញជាមួយ លក្ខខណ្ឌថ្លៃកម្ចីដ៏សមរម្យបំផុត ។ ដើម្បីខ្ចីលុយ អតិថិជនសូមចុច *911*100# សម្រាប់ការខ្ចីលុយ 1 ដុល្លារ។ អ្នកប្រើប្រាស់ក៏អាចខ្ចីទិន្នន័យអ៉ិនធឺណិតក្នុង Facebook ចាប់ពី 20 សេន សម្រាប់ 1GB និង 2 ដុល្លារ សម្រាប់ 10GB។

២៖ កម្មវិធីដូរលុយ (Smart Xchange) អតិថិជនអាចប្រើសេវាកម្មដូរលុយ ជាមួយលេខទូរស័ព្ទ Smart ដែលជាសមាជិកគ្រួសារ ឬ មិត្តភក្ភិបាន ដោយគ្រាន់តែចំណាយអស់ 1 សេនប៉ុណ្ណោះ។ អតិថិជនអាចទទួលបានអត្រាប្តូរលុយស្មើនឹង៣០ដងច្រើនដងតាមដែលអ្នកចង់។ ឧទាហរណ៍៖ ប្ដូរ ១ដុល្លារ ទទួលបាន ៣០ដុល្លារ ដោយស្មើនឹងទិន្នន័យអ៉ិនធឺណិត ១៥០០ MB ឫសេវាហៅចេញ ៤២៨ នាទី (ជាង ៧ ម៉ោង)។ ដើម្បីដូរលុយអោយលេខទូរស័ព្ទ Smart ដទៃទៀត សូមចុច *656* លេខអ្នកទទួល *100# សម្រាប់ ការដូរលុយ 1 ដុល្លារ ទៅ 30 ដុល្លារជាលុយក្នុងប្រព័ន្ធ។

៣៖ បញ្ចូលលុយ និងពិនិត្យគម្រោងភ្ជាប់សេវាតាម SmartNas app តាមរយៈ SmartNas អ្នកប្រើប្រាស់អាចបញ្ចូលលុយ ឲ្យមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលប្រើប្រាស់លេខទូរស័ព្ទ Smart ដូចគ្នាតាមរយៈ SmartNas app ឬតាមវេបសាយរបស់ក្រុមហ៊ុន Smart។ រាល់ពេលបញ្ចូលលុយតាម SmartNas ចាប់ពី ៥០០០ រៀល ($ 1.25) នឹងទទួលបានទិន្នន័យអ៉ិនធឺណិតបន្ថែម 1GB ភ្លាមៗ។ ការទទួលបានទិន្នន័យ 1GB ឥតគិតថ្លៃនេះគឺផ្ដល់ជូនរហូតដល់ថ្ងៃទី ៣១ ខែឧសភា។

៤៖ បញ្ចូលលុយតាម app ធនាគារ ការបញ្ចូលលុយក្នុងប្រព័ន្ធទូរស័ព្ទតាមឌីជីថលកាន់តែទូលំទូលាយហើយមានភាពងាយស្រួលនិងឆាប់រហ័ស។ អ្នកប្រើប្រាស់ប្រព័ន្ធ Smart អាចបញ្ចូលលុយសម្រាប់លេខទូរស័ព្ទផ្ទាល់ខ្លួនឬលេខទូរស័ព្ទរបស់ក្រុមគ្រួសារឬអ្នកដទៃបាន តាម Mobile app ធនាគារដូចជា Pi Pay ធនាគារ ACLEDA កម្មវិធី Wing ធនាគារ ABA កម្មវិធី Edeel កម្មវិធី Chip Mong Bank និងកម្មវិធី TrueMoney ជាដើម។

៥៖ បញ្ចូលលុយតាមកាតកោស និងតាមភ្នាក់ងារ Smart Spot, Wing និង TrueMoney អតិថិជនក៏អាចជួយបញ្ចូលលុយឲ្យអ្នកដ៏ទៃបាន ដោយផ្ញើលេខកូដបញ្ចូលលុយទៅកាន់អ្នកទទួល។ ចំពោះការបញ្ចូលលុយជាមួយភ្នាក់ងារ អតិថិជនអាចផ្ញើលុយទៅកាន់លេខលេខទូរស័ព្ទ Smart បានដោយគ្រាន់តែប្រាប់លេខទូរស័ព្ទអ្នកទទួល។ អតិថិជនទាំងអស់ សូមមេត្តាគោរពតាមវិធានការ ៣ កុំ និង ៣ ការពារ របស់ក្រសួងសុខភិបាល ខណៈពេលស្វែងរកទិញកាតកោស។

សម្រាប់ព័ត៌មានបន្ថែមអំពីការបញ្ចូលលុយទាំង ៥វិធី លោកអ្នកអាចអញ្ជើញចូលទៅកាន់ : https://bit.ly/3t7hax3