(ក្រុងរ៉ូម)៖ ទោះចាញ់ម្ចាស់ផ្ទះ AS Roma ក្នុងលទ្ធផល ៣-២ ក្នុងជើងទី២ ក៏ដោយ ក៏មិនអាចរារាំងក្រុមបិសាចក្រហម Manchester United ឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន UEFA Europa League បានដែរ ដ្បិតពួកគេឈ្នះ ៦-២ កាលពីជើងទី១ នៅកីឡដ្ឋាន Old Trafford។

Man Utd ជាអតីតម្ចាស់ជើងឯក UEL កាលឆ្នាំ២០១៧ ក្រោមការបង្វឹករបស់លោក Jose Mourinho ដែលត្រូវបានតែងតាំងឲ្យដឹកនាំ Roma ចាប់ពីរដូវកាល ២០២១-២០២២ តទៅ ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ។

នេះក៏ជាការដឹកនាំបិសាចក្រហមឡើងវគ្គ Final លើកដំបូងរបស់លោក Ole Gunnar Solskjaer តែបានបញ្ចប់កំណត់ដែលលេងនៅ UEL ៧ប្រកួតកន្លងមកមិនដែលចាញ់ តាមរយៈបរាជ័យ ៣-២ នៅទឹកដីប្រទេសអ៉ីតាលី។ ខ្សែប្រយុទ្ធប្រយុទ្ធ Edinson Cavani រកបានគ្រាប់បាល់ទាំង ២ជើងនៃវគ្គ ៤ក្រុមចុងក្រោយ ដ្បិរូបគេទើបផ្ទេរក្លិបបារាំង Paris Saint-Germain ក្នុងរដូវកាលនេះ។

សម្រាប់វគ្គផ្តាច់ព្រ័ត្ររវាង Villarreal ទល់នឹង Manchester United នឹងធ្វើឡើងនៅរាត្រីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅកីឡដ្ឋាន Gdansk’s Stadion ស្ថិតក្នុងប្រទេសប៉ូឡូញ មុន ៣ថ្ងៃផ្តាច់ព្រ័ត្រពានធំ UEFA Champions League រវាងក្រុម Chelsea ប៉ះ Manchester City ដែលនឹងធ្វើឡើងនៅប្រទេសតួកគី៕