(ភ្នំពេញ)៖ បុគ្គលិកផ្នែកលក់ទាំងអស់របស់បុរីឡុងនី បានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ហើយ ដើម្បីរង់ចាំទទួលពិភាក្សាជាមួយអតិថិជន។

លើសពីនេះទៅទៀតការិយាល័យលក់បុរីឡុងនី បានរៀបចំកន្លែងមានសុវត្តិភាព សម្រាប់បងប្អូនដែលអញ្ជើញមកដល់ការិយាល័យផ្ទាល់ ដូចជា៖

* ការរក្សាគម្លាតសង្គម ពាក់ម៉ាស់
* ពាក់របាំងការពារមុខ
* មាស៉ីនផ្សែងសម្លាបមេរោគ
* ការវ៉ាស់កម្តៅ និងលាងសម្អាតដៃដោយអាល់កុល ជាដើម។

បុរីឡុងនី បានឲ្យដឹងថា ការដ្ឋានសាងសង់នៅតែបន្តឲ្យបញ្ចប់តាមផែនការ ទោះមានបញ្ហាដោយសារកូវីដ១៩ ក៏ដោយ ហើយរាល់កម្មករ និងវិស្វកររបស់បុរីឡុងនី ក៏បានបញ្ចប់ការចាក់វ៉ាក់សាំងរួចរាល់ដែរ។

បុរីឡុងនី ស្វាគមន៍ការអញ្ជើញមកដល់របស់បងប្អូន។ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ (011/010) 88 11 58 ឬ (012/093) 642 333 ឬ (017/098) 782 777 ៕