(ភ្នំពេញ)៖ អស់រយៈពេលជាង២ខែហើយ ដោយទីក្រុងភ្នំពេញ ដែលជាបេះដូងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា យើងរងការវាយប្រហារដោយសារវីរុសឆ្លងកូវីដ១៩ ដែលបានផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយអស់រយៈពេល២សប្តាហ៍ហើយ ដែលរាជរដ្ឋាភិបាលបានប្រកាសបែងចែកតំបន់បិទខ្ទប់ ដែលរងផលប៉ះពាល់ខ្លាំង ទៅជាតំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង យោងតាមសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ខែមេសាឆ្នាំ២០២១។

ស្ថិតក្នុងស្ថានភាពបែបនេះ មានប្រជាជនចំនួន៦ខណ្ឌ បានរស់នៅក្នុងតំបន់ក្រហម ដែលមិនអាចចេញចូល ឬ ចល័តបាន ដើម្បីទុកពេលឲ្យក្រុមការងារសុខាភិបាល ជួយសង្រ្គោះ និងអាជ្ញាធរដែនដីសម្របសម្រួលបញ្ហា ដែលកើតមានចំពោះមុខបានយ៉ាងទាន់ពេលវេលា។ ជាក់ស្តែងក្រសួងពាណិជ្ជកម្ម បានដើរតួនាទីយ៉ាងសំខាន់ និង ទទទួលខុសត្រូវខ្ពស់ លើការដឹកជញ្ជូនម្ហូបអាហារ គ្រឿងឧបភោគបរិភោគជូន ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលស្ថិតក្នុងតំបន់ក្រហម ជាពិសេសគឺការស្វែងរកដៃគូ សហការប្រកបដោយតម្លាភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍មិនកេងចំនេញលើកម្រៃ ដើមមកដាក់លក់ជូនបងប្អូន ដែលនៅតំបន់ក្រហមទាំងអស់គ្នា ឲ្យបានប្រើប្រាស់បែបស្តង់ដារត្រឹមត្រូវ។

ក្នុងចំណោមដៃគូសហការនោះដែរ គេសង្កេតឃើញក្រុមហ៊ុន WOWNOW គឺជាដៃគូសហការដ៏លេចធ្លោមួយ ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បីបង្កើនភាពងាយស្រួល រវាងអតិថិជន និង អ្នកផ្គត់ផ្គង់សេវាកម្ម។

ថ្មីៗនេះ ក្រុមហ៊ុន WOWNOW បានវិនិយោគថវិការាប់លានដុល្លារ ក្នុងការផ្សព្វផ្សាយចំណេះដឹងលើការប្រើប្រាស់អេបទិញទំនិញ ឬ (Online Shopping) និងដើម្បីនាំយកទំនិញដែលចាំបាច់ៗរាប់សិបពាន់មុខ មកដាក់លក់តាមអេបអនឡាញមួយនេះ http://onelink.to/7yrkev ក្នុងតម្លៃបញ្ចុះយ៉ាងពិសេស ដែលទាបជាងតម្លៃលក់នៅតាមទីផ្សារធម្មតាទៅទៀត ដោយមិនគិតថ្លៃសេវាដឹកជញ្ជូន ពីប្រជាពលរដ្ឋណាម្នាក់ឡើយ ដែលទាំងនេះហើយគឺជាការងារមួយដែល WOWNOW ចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រាលការលំបាកបានមួយផ្នែកដែរ។

តាមការសង្កេតជាក់ស្តែងយើងឃើញថា សកម្មភាពរបស់ WOWNOW នៅពេលនេះហាក់ដូចជាបានកំពុងជួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបការលំបាក ពិតប្រាកដមែន ដោយក្នុងនោះពួកគេមានកម្មវិធីលក់ទំនិញបញ្ចុះតម្លៃយ៉ាងពិសេស និងមានទំនិញថែមជូនឥតគិតថ្លៃ សម្រាប់ពលរដ្ឋដែលស្ថិតនៅតំបន់ក្រហម ជាសម្ភារៈប្រើប្រាស់ដែលចាំបាច់ៗ មានប្រយោជន៍ជាច្រើនសិបមុខ អមជាមួយនឹងសេវាកម្មដឹកជញ្ជូនទៅកាន់តំបន់ក្រហម ដោយឥតគិតថ្លៃថែមទៀតផង គឺពិតជាពិសេសមែនទែន។

មិនតែប៉ុណ្ណោះពួកគេ មានកម្មវិធីមួយទៀតគឺគ្រាន់តែដោតឡូតអេប http://onelink.to/7yrkev នឹងមានឱកាសទទួលបានទំនិញឥតគិតថ្លៃ ភ្លាមៗតែម្តង និង មានកម្មវិធីណែនាំមិត្តភ័ក្រ្ក ឲ្យជួយតថ្លៃទំនិញអេឡិចត្រូនិចជាច្រើនប្រភេទ នឹងអាចមានឱកាសទទួលបានទំនិញនោះ ក្នុងតម្លៃមហាពិសេស ឬមិនចាំបាច់ចំណាយលុយ ទិញសូម្បី១០០រៀលក្តី។

ក្រុមហ៊ុន WOWNOW បាននឹងកំពុងពង្រីកខ្លួនឯង ដើម្បីក្លាយជាការពារដ៏អង់អាចក្លាហាន និងតស៊ូយ៉ាងស្វិតស្វាញជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងក្រុមធនធាន មនុស្សដែលបម្រើសេវាដឹកជញ្ជូន ក្រុមអ្នករៀបចំទំនិញ និងក្រុមបច្ចេកទេសទាំងអស់ បាននឹងកំពុងធ្វើការងារទាំងនេះ ទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក ក្នុងបំណងតែមួយគត់ គឺសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋ ដែលនៅរាជធានីភ្នំពេញ និងកំពុងស្ថិតតំបន់ក្រហម មានអាហារបរិភោគគ្រប់គ្រាន់ មានគ្រឿងឧបភោគបរិភោគ និង របស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយមិនបាច់ខ្វាយខ្វល់រឿងចំណាយលុយទិញ ឬត្រូវចេញទៅខាងក្រៅផ្ទះ ដែលជាចំណុចសំខាន់មួយ ក្នុងការកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ជាថ្មីម្តងទៀត ក្រុមហ៊ុន WOWNOW នឹងតស៊ូជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជា រហូតដល់នាទីចុងក្រោយ ព្រមទាំងនៅជាមួយប្រជាពលរដ្ឋកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសឆ្លងកូវីដ១៩ទាំងអស់គ្នា ដូច្នេះសូមបងប្អូនរក្សាខ្លួន នៅក្នុងផ្ទះមួយរយៈសិន និងសូមកុំបារម្ភរឿងអត់អាហារបរិភោគ និងសូមជូនពរបងប្អូន ដែលរស់នៅតំបន់ក្រហម តំបន់លឿងទុំ មានសុខភាពល្អ និងបងប្អូនដែលកំពុងស្នាក់នៅព្យាបាលជំងឺតាមមន្ទីរពេទ្យ ឬ តាមផ្ទះក្តី សូមឆាប់បានជាសះស្បើយគ្រប់ៗគ្នា ដើម្បីយើងទាំងអស់គ្នា ត្រលប់មក រកស្ថានភាពធម្មតាវិញ ដោយក្តីស្រលាញ់ពី WOWNOW៕