(អាមេរិក)៖ TikTok បានក្លាយជាកម្មវិធីទូរស័ព្ទដៃដែលទទួលបានការគាំទ្រ និងពេញនិយមបំផុតនាពេលបច្ចុប្បន្ន ហើយសន្ទុះនៃការ Download ក៏បានកើនឡើងខ្ពស់ផងដែរ ជាក់ស្តែងនៅក្នុងខែមេសាកន្លងទៅនេះ TikTok បានឈរនៅលេខរៀងទី១ នៃកម្មវិធីទូរស័ព្ទដៃដែលមានការ Download ច្រើនបំផុត។

យោងតាមរបាយការណ៍របស់ Sensor Tower បានបង្ហាញថា កម្មវិធី TikTok មានការ Download រហូតដល់ជាង ៥៩លានដង នៅក្នុងខែមេសា ឆ្នាំ២០២១ ដោយបានយកឈ្នះ Telegram ហើយប្រទេសដែល Download កម្មវិធី TikTok ច្រើនជាងគេនៅក្នុងខែមេសានោះគឺប្រទេសប្រេស៊ីល។

ជាមួយគ្នានេះផងដែរ Sensor Tower ក៏បានបង្ហាញថា Facebook គឺជាកម្មវិធីទូរស័ព្ទដៃដែលមានការ Download ច្រើនលំដាប់ទីពីរ ហើយប្រទេសដែល Download ច្រើនជាងគេគឺ ឥណ្ឌា៕