(ភ្នំពេញ)៖ ទិវាមាតាអន្តរជាតិ ៩ ឧសភា គឺជាទិវារំលឹកអំពីការនឹកគុណដល់អ្នកម្តាយទាំងអស់ទូទាំងពិភពលោក។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុនដឹកជញ្ជូន foodpanda ក៏បានបង្កើតឲ្យមានកម្មវិធី «លើកទឹកចិត្តស្ត្រីឆ្នើមដែលជាអ្នកដឹកជញ្ជូន» ឬ «Female Rider Appreciation Day» ដើម្បីចូលរួមគាំទ្រ និងបង្ហាញការលើកទឹកចិត្ត ក៏ដូចជាការកោតសរសើរចំពោះការប្រឹងប្រែងធ្វើការងាររបស់ស្រ្តីជាអ្នកដឹកជញ្ជូន។

សក្ខីភាពនៃការលើកទឹកចិត្តនេះ គឺការចែកលិខិតកោតសរសើរចំពោះស្ត្រីជាអ្នកដឹកជញ្ជូន ១០រូប ដែលបានធ្វើការងារយ៉ាងលេចធ្លោនាពេលកន្លងមក។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានផ្ដល់ជូនអំណោយលើកទឹកចិត្តជាច្រើនទៀតដល់ស្ត្រីឆ្នើមទាំង ១០ រូប ដោយក្នុងម្នាក់ទទួលបានអង្គរ ២៥គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកអាល់កុល របាំងមុខ កាបូបក្រណាត់ foodpanda និង Voucher សម្រាប់ការកម៉្មង់អាហារ និងអីវ៉ានប្រើប្រាស់ផ្សេងៗពីកម្មវិធី foodpanda ថែមទៀតផង។ កម្មវិធីសប្បុរសនេះដែរ គឺបានធ្វើឡើងនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

ក្នុងពេលមានការរាតត្បាតដោយសារជំងឺកូវីដ១៩នេះ ការការពារខ្លួន និងគ្រួសារពិតជាចាំបាច់ដែលគ្រប់គ្នាគួរបន្តនៅផ្ទះ កុំចេញក្រៅបើមិនចាំបាច់ និងត្រូវអនុវត្ត ៣កុំ និង ៣ការពារ សូមកុំចេញទៅក្រៅ ដោយអាចធ្វើការកម្ម៉ង់អាហារ ភេសជ្ជៈ និងទំនិញគ្រប់ប្រភេទពី foodpanda ជាមួយភាពងាយស្រួល រហ័ល និងសុវត្ថិភាព។ លើសពីនេះទៅទៀត foodpanda បានគិតពីសុវត្ថិភាពជាចម្បង ដោយប្រើប្រាស់នូវមុខងារការទូទាត់តាមបែបឌីជីថល (Cashless Payment) ដែលអាចជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ ហើយអាហារ ភេសជ្ជៈ និងដឹកជូនដល់មុខផ្ទះតែម្តង។

សម្រាប់ខែឧសភានេះ foodpanda បានផ្ដល់ជូនប្រូម៉ូសិនជាច្រើន រួមមាន៖

* ប្រើកូដ «SAFE25» ចាប់ពីម៉ោង ១១៖០០ ព្រឹក ដល់ ៤៖០០ ល្ងាច ដើម្បីទទួលបានការបញ្ចុះតម្លៃ ២៥% រហូតដល់ ២ដុល្លារ សម្រាប់ការកម្ម៉ង់ចាប់ពី ៦ដុល្លារឡើងទៅ សម្រាប់អតិថិជនចាស់ និងថ្មី។

* Invite & Win ជាមួយ panda buddy ដើម្បីមានឱកាសឈ្នះ iPhone 12 Pro និងមានរង្វាន់ជាច្រើនផ្សេងៗទៀត ដោយគ្រាន់តែធ្វើការណែនាំកម្មវិធី foodpanda នេះទៅកាន់មិត្តរបស់អ្នកចំនួន ៥នាក់។

ជាការពិតណាស់ foodpanda ជាកម្មវីធីកម្ម៉ង់អាហារដ៏ពិសេសមួយនៅលើទូរស័ព្ទដៃ ដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ី ដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។ អ៊ីចឹង ចាំអីទៀត ទាញយកកម្មវិធី foodpanda ឥលូវនេះ ដើម្បីកម្ម៉ង់អាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនជាច្រើន។

កុំភ្លេចចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕