(ភ្នំពេញ)៖ Toyota Fortuner 2021 កំពុងតែទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ និងលក់ដាច់បំផុតនៅបណ្តាប្រទេសនានាជាពិសេសប្រទេសក្នុងតំបន់អាស៊ាន។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏បានធ្វើការសម្ពោធដាក់លក់ជាផ្លូវការជូនអតិជនសម្រាប់ម៉ូឌែលថ្មីនេះ ដែលរួមមានម៉ូឌែល New Fortuner Legender និង New Fortuner ស៊េរីថ្មីឆ្នាំ ២០២១ តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។ នេះជាការបោះជំហានមួយបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដោយផ្តោតទៅលើ ផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព និងផាសុកភាព ក៏ដូចជាទំនុកចិត្ត ដែលទាំងនេះ គឺជាទស្សនវិស័យចំបងរបស់ តូយ៉ូតា។

យើងសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្តតូយ៉ូតាតែងមានការផ្លាស់ប្តូររូបរាងថ្មី និងផ្តល់ជូនបន្ថែមនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗជាច្រើន ដែលក្នុងនោះរថយន្តតូយ៉ូតា Fortuner ក៏មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ផងដែរ។

លក្ខណៈពិសេសៗ នៃរថយន្តតូយ៉ូតា New Fortuner Legender ស៊េរីថ្មីឆ្នាំ២០២១ មានដូចជា៖

១៖ ការរចនារូបរាងផ្នែកខាងក្រៅថ្មី ពោរពេញដោយអំណាច និងបង្ហាញពីរបៀបរស់នៅបែបទាន់សម័យ
- ចង្កៀងផ្នែកខាងមុខរថយន្ត បំពាក់ដោយអំពូល LED ស៊េរីថ្មី ចំនួន ៤គ្រាប់ ដោយ ២គ្រាប់គឺជាគុជធំ និងភ្ជាប់ដោយមុខងារឡើងចុះ និងភ្លើងបិទ/បើកស្វ័យប្រវត្តិ យ៉ាងទំនើប និងឆ្លាតវៃ
- អំពូលបំភ្លឺពេលថ្ងៃប្រភេទអំពូល LED មានលក្ខណៈជាខ្សែបន្ទាត់ឆ្នូតៗ ខណ្ឌចែកចង្កៀងមុខទៅលើអំពូល LED ទាំង៤គ្រាប់ រចនាយ៉ាងស្រស់សង្ហារ និងស៉ីវីល័យ អមនឹងចង្កៀងកាត់អ័ព្ទប្រភេទ អំពូល LED
- ផ្នែកខាងក្រោម ក៏បានបំពាក់ជាមួយនឹងរបារការពារខាងក្រោមផងដែរ
- អំពូលស៉ីញ៉ូទាំងផ្នែកខាងមុខនិងក្រោយក៏ត្រូវបានរចនាឡើងជាប្រភេទអំពូលលក្ខណៈភ្លើងប្រដេញ LED
- ថាសកង់ទំហំ ១៨អ៉ីញ ជាប្រភេទអាលុយមីញ៉ូម កាន់តែល្អឥតខ្ចោះនិងទាន់សម័យ
- ការបិទ/បើក ទ្វារខាងក្រោយដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ Kick Sensor កាន់តែទំនើប

២៖ ការរចនារូបរាងផ្នែកខាងក្នុងប្រកបដោយផាសុកភាព និងប្រណីតភាព
- ប្រព័ន្ធកម្សាន្ត JBL Touchscreen ទំហំធំរហូតដល់ទៅ 9” ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto រួមជាមួយឧបករណ៍បំពងសំលេង JBL ចំនួន 11 ដែល២គ្រាប់ត្រូវបានបំពាក់លើតាប្លូរបស់រថយន្ត
- កន្លែងសាកថ្មឥតខ្សែ (Wireless Charger) និងកញ្ចក់មើលក្រោយ ដែលមានមុខងារការពារចំណាំងផ្លាត

៣៖ កម្លាំងម៉ាស៉ីន និងប្រព័ន្ធសុវត្ថិភាពថ្មីៗ ទំនើបចុងក្រោយ
- បើប្រៀបធៀបទៅនឹងម៉ូឌែលឆ្នាំ២០២០ រថយន្តFortuner ស៊េរីថ្មីនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត GDជំនាន់ថ្មី ២,៨លីត្រ ហើយបានអភិវឌ្ឍន៌កម្លាំងខ្លាំងជាងមុនដោយកម្លាំងសេះបានផ្លាស់ប្តូរពី ១៧៥សេះទៅ២០១សេះ និងកម្លាំងរមួលបានផ្លាស់ប្តូរពី ៤៥០ញ៉ូតុនម៉ែត្រ ទៅ៥០០ញ៉ូតុនម៉ែត្រ ដែលផ្តល់នូវការសន្សំសំចៃ និងសមត្ថភាពនៃការបើកបរកាន់តែខ្លាំងគ្មានគូរប្រៀប។
- កាម៉េរ៉ា ៣៦០ដឺក្រេ ផ្តល់គុណភាព និងរូបច្បាស់ល្អ និងអាចមើលជា លក្ខណៈ 3D
- សេនស័រជំនួយដល់ការបើកបរ និងចូលចំណតចំនួន ៧ចំណុច

- កញ្ចប់សុវត្ថិភាពឆ្លាតវៃ Toyota Safety Sense ដែលមានមុខងារធំៗសំខាន់ៗ ៣ចំណុចគឺ៖
* ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System)
* ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise Control) មុខងារនេះមិនត្រឹមតែប្រើល្បឿនកំណត់អូតូ តែវាសម្របទៅតាមល្បឿនរបស់រថយន្តខាងមុខ
* និងប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert)

- ក្រៅពីនេះក៏មានប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរដូចជា៖
* ពោងសុវត្ថិភាពមួយជុំរថយន្តចំនួន ៩គ្រាប់
* ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព៖ ABS, BA, EBD, VSC, TRC, A-TRC, HAC, DAC, TSC, EBS, BOS

សម្រាប់តម្លៃរបស់រថយន្តស៊េរីថ្មីមួយនេះ មានចាប់ពី ៦៧,០០០ ដុលា្លរសហរដ្ឋអាមេរិចឡើងទៅ (លើកលែងពណ៌សកាំម៉ៃ) ហើយលោកអ្នកក៏មានជម្រើសពណ៌ជាច្រើន រួមមាន៖ ពណ៌ស ពណ៌សកាំម៉ៃ ពណ៌ប្រាក់ ពណ៌ប្រផេះ ពណ៌ខ្មៅផ្លេក ពណ៌ក្រហម ពណ៌ត្នោតចាស់ និងពណ៌ទឹកប៊ិកចាស់។ ក្រៅអំពីជម្រើសពណ៌ជាច្រើន ដែលបានរៀបរាប់នេះហើយ ក្រុមហ៊ុនក៏មានផ្តល់ជូនយ៉ាងពិសេសនូវជម្រើសរថយន្តពីរពណ៌បញ្ចូលគ្នា គឺពណ៌សលាយខ្មៅ និងពណ៌ក្រហមលាយខ្មៅផងដែរ។

លើសពីនេះទៅទៀតលោកអ្នកក៏មាននូវជម្រើសជាច្រើនក្នុងការជាវនូវរថយន្តម៉ូឌេលថ្មីនេះដែលមានដូចជា ការផ្លាស់រថយន្តចាស់ជាមួយរថយន្តថ្មីនិងការបង់រំលស់ជាមួយអត្រាការប្រាក់ដ៏ពិសេសនិងទាក់ទាញបំផុត។ សូមអញ្ជើញមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យ ជាមួយនឹងការបើកបរសាកល្បងដោយផ្ទាល់មិនគិតថ្លៃ និងព័ត៌មានលម្អិតផ្សេងទៀតពីគ្រប់សាខារបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)៕

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 017/086 333 503 ឬក៏ចូលទៅកាន់ប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលមានដូចជា៖
* Facebook: https://www.facebook.com/ToyotaCambodia/
* Telegram: https://t.me/toyotacambodiakh
* Instagram: https://www.instagram.com/toyotacambodia/
* Website: http://toyota.com.kh/