(បារីស)៖ កីឡាករខ្សែប្រយុទ្ធ Neymar បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លិបបារាំង Pris Sanit-Germain ស្ថិតក្នុងលីគបារាំង Ligue 1 រហូតដល់ឆ្នាំ២០២៥ នេះជាការបន្តកិច្ចសន្យាថ្មីដែលមានរយៈពេល ៥ឆ្នាំរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ។

ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំត្រូវបានក្លិបធំ PSG ធ្វើការចំណាយលុយទិញក្នុងតម្លៃជិតប្រមាណ ៣០០ដុល្លារ ពីក្លិបអេស្ប៉ាញ FC Barcelona កាលឆ្នាំ២០១៧ ដោយគិតមកត្រឹមពេលនេះរូបគេស៊ុតបញ្ចូលទីបាន ៨៥គ្រាប់ក្នុងការបង្ហាញខ្លួន ១១២ប្រកួតរបស់ក្លិប ខណៈបានរួមចំណែកជួយក្លិបលើកពានលីគ Ligue 1 ចំនួន ៣លើកជាប់គ្នាយ៉ាងអស្ចារ្យ៕