(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ ដល់អតិថិជនមហាសំណាងម្នាក់ទៀតហើយ ដែលបានឈ្នះរង្វាន់លុយសុទ្ធ៤ម៉ឺនដុល្លារ កាលពីខែមីនា ក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ» ពីសែលកាត។

ដូច្នេះ សែលកាត សូមចូលរួមអបអរសាទរ លោក ង៉ាន ឈឿន មានមុខរបរជាជាងសំណង់ រស់នៅក្នុងឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានឈ្នះរង្វាន់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ជាមួយនឹងទឹកប្រាក់៤ម៉ឺនដុល្លារ។

លោក ង៉ាន ឈឿន បាននិយាយយ៉ាងដូច្នេះថា «នៅពេលខ្ញុំដឹងថា ខ្ញុំឈ្នះភ្លាម ខ្ញុំពិតជារំភើបណាស់ ហើយពេលមិនទាន់បានទទួលរង្វាន់ អរផងភ័យផង! ខ្ញុំមិនចង់ហ៊ានជឿទៀតថាខ្លួនឯងឈ្នះរង្វាន់! ប៉ុន្តែឥឡូវជឿជាក់ហើយថា ខ្ញុំបាទពិតជាបានឈ្នះរង្វាន់ពីក្រុមហ៊ុន សែលកាត ពិតប្រាកដមែន មិនមានការបោកប្រាស់ ក្លែងបន្លំនោះទេ»

ចំពោះអតិថិជន ដែលចង់ឈ្នះរង្វាន់បែបនេះ អ្នកទាំងអស់គ្នាក៏អាចមានសំណាងដូចលោក ង៉ាន ឈឿន ដែរដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ។

ផ្ញើសារកាន់តែច្រើន នោះអ្នកក៏អាចមានឱកាសឈ្នះកាន់តែច្រើនផងដែរ។ ជាមួយគ្នានេះ សូមកុំភ្លេចតាមដានការចាប់រង្វាន់ ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង៧ល្ងាច ជារៀងរាល់ថ្ងៃ និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕