(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook នៅមុននេះ ត្រូវបានគេរាយការណ៍មកថាបានគាំងនៅជុំវិញពិភពលោក ប៉ុន្តែបានប៉ះពាល់ដល់អ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះ មិនបានប៉ះពាល់ទាំងអស់នោះទេ។ នេះបើយោងតាមាករចេញផ្សាយ របស់ សារព័ត៌មាន Dows Dectector នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

បើទោះបីជា ផលប៉ះពាល់នៃការគាំងលើកនេះរបស់ Facebook មានចំនួនតិចតូចមែន ប៉ុន្តែបើតាមសេចក្ដីរាយការណ៍គឺស្ទើតែ គ្រប់ មុខងារទាំងអស់របស់ Facebook គឺមិនអាចប្រើប្រាស់បាន ដូចជា Newsfeed, Facebook Business, Facebook Dating, Creator Studio, Nearby Friends។

ក្រៅពីនេះ មានអ្នកប្រើប្រាស់មួយចំនួនទៀតបាននិយាយថា ពួគេមិនអាចចូលទៅ Upload រូបថតចូលក្នុង Albums បាន និងខ្លះទៀតបានលើកឡើងថា Facebook តម្រូវឱ្យពួកគេធ្វើការ Reset Password ។ល។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងករណីនេះ នៅមិនទាន់បានបំភ្លឺពីខាងក្រុមហ៊ុន Facebook នោះទេ៕