(ភ្នំពេញ)៖ ក្នុងពេលដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កំពុងប្រឈមនឹងបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ ហាង Hengmart បានផ្ដល់ជូនការប្រម៉ូសិនពិសេស សម្រាប់ប្រជាពលរដ្ឋ ដោយគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំងភ្លាម អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ២៥% គ្រប់មុខម្ហូបអាហារដាក់ប្រអប់ តាមរយៈការបញ្ជាទិញតាមអនឡាញ (Online Account) ដែលមានឈ្មោះដូចកាតចាក់វ៉ាក់សាំងនោះ។

ការផ្ដល់នូវកម្មវិធីប្រម៉ូសិននេះមានរយៈពេលដល់ទៅ ៧ ថ្ងៃឯណោះ ដែលជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង។

ចង់បានអាហារឆ្ងាញ់ សេវាកម្មរហ័ស និងមានសុវត្ថិភាពបំផុតមែនទេ? ចាំអីទៀត! កម្ម៉ង់ទិញទៅកាន់ Hengmart តាមរយៈ Online Account ឥលូវនេះ៕