(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ នឹងវិលត្រឡប់មកវិញប្រកួតបញ្ចប់សប្តាហ៍ទី២ នៅថ្ងៃទី១៥ -១៦ ខែឧសភាចុងសប្តាហ៍ នេះតែម្តង ដោយមាន ៨ក្រុមចូលរួម។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១៥ ខែឧសភារួមមាន៖
១៖ វិសាខា Vs នគរបាលជាតិ
២៖ ណាហ្គាវេីលដ៏ Vs កងយោធពលខេមរភូមិន្ទ។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែឧសភាវិញរួមមាន៖
១៖ អាសុីអឺរ៉ុប យូណាយធីត Vs បឹងកេត
២៖ ខេត្តព្រៃវែង Vs សូលទីឡូអង្គរ។

ការវិលត្រឡប់មកវិញនៃពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២ ដោយមានគូពិសេសត្រូវជួបគ្នាទៀត ពោលគឺរវាងក្រុមណាហ្គា ដែលឈរនៅចំណាត់ថ្នាក់លេខ៦ និងមាន៦ពិន្ទុ ត្រូវប៉ះជាមួយក្រុមកងយោធពលខេមរភូមិន្ទ ដែលឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន ៧ពិន្ទុ នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភាក្នុងកីឡដ្ឋាន AEU Sport Park ម៉ោង ១៥៖៣០នាទីរសៀល៕