(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធ Edinson Cavani បានព្រមព្រៀងស៊ីញ៉េកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម Manchester United រហូតដល់បញ្ចប់រដូវកាលឆ្នាំ២០២២ ខាងមុខ បន្ថែមលើកិច្ចសន្យាចាស់ ១រដូវកាលដែលនឹងផុតកំណត់នារដូវកាលនេះ។

កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ វ័យ ៣៤ឆ្នាំរូបនេះរកគ្រាប់ស៊ុតបញ្ចូលទីបាន ៨គ្រាប់ពីការចូលលេងបាន ៧ប្រកួត ជាមួយនឹងការជួយ Man Utd បានច្រើនក្នុងការឡើងទៅលេងផ្តាច់ព្រ័ត្រពានលំដាប់ទី២ អឺរ៉ុប UEFA Europa League និងបញ្ចប់ក្នុងតំណែង Top-4 នៅ Premier League រដូវកាលនេះផងដែរ។

គួររំលឹកផងថា Edinson Cavani បានចុះកិច្ចសន្យារយៈពេល ១រដូវកាលលេងឲ្យក្លិបអង់គ្លេស Manchester United ក្រោយចប់កិច្ចសន្យាជាមួយ Paris Saint-Germain របស់បារាំងនាខែតុលា ឆ្នាំ២០២០ កន្លងទៅ។

ក្រោយចុះកិច្ចសន្យាថ្មីរយៈពេល ១ឆ្នាំបន្តលេងនៅទឹកដី Old Trafford ខ្សែប្រយុទ្ធសក់វែង Cavani បានថ្លែងប្រាប់ BBC ថា «ខ្ញុំមានការអភិវឌ្ឍន៍ច្រើនក្នុងក្លិបនេះដូចអ្វីដែលឃើញស្រាប់នាពេលបច្ចុប្បន្ន ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅនៅក្នុងក្រុម និងបុគ្គលិករួមការងារឯងទៀត។ អ្វីៗទាំងអស់នេះ ជាការជំរុញទឹកចិត្តខ្ញុំបន្តលេងនៅទីនេះទៀត»