(តូរីន)៖ ក្លិបបាល់ទាត់ល្បីឈ្មោះ Juventus កំពុងប្រឈមនៃការកាត់ចេញលីគកំពូលអ៉ីតាលី Serie A បើសិននៅតែជាបេក្ខភាពមួយ នៃការបង្កើតពានថ្មី European Super League ដែលមានក្លិបអេស្ប៉ាញ Real Madrid និង FC Barcelona មិនទាន់ដកខ្លួនចេញនោះទេ គិតដល់បច្ចុប្បន្ន។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

លោក Gabriele Gravina ដែលជាប្រធានសហ័ពន្ធបាល់ទាត់អ៉ីតាលីនោះបានលើកឡើងថា «បើសិន Juventus នៅមិនទាន់គោរពតាមច្បាប់នោះទេ នឹងត្រូវអស់សិទ្ធិលេងក្នុងពាន Serie A បន្តទៀតហើយ នៅពេលពួកគេមិនដកខ្លួនចេញពី European Super League»

Juventus, FC Barcelona និង Real Madrid បច្ចុប្បន្ននៅតែបន្តធ្វើគម្រោងថ្មីនេះ ដោយមិនបានបង្ហាញការដកខ្លួន និងលុបចោលនូវគម្រោងថ្មីនេះទេ គ្រាដែលក្លិបដែលធ្លាប់គាំទ្ររួមគ្នា មានដូចជា Manchester United, Manchester City, Chelsea, Tottenham Hotspur, Arsenal, Liverpool, AC Milan, Inter និងក្លិប Atletico Madrid សុទ្ធតែបានប្រកាសដកខ្លួនចេញរួចហើយដែរ ដោយសារមានការតវ៉ាពីសំណាក់ក្រុមអ្នកគាំទ្រ ក៏ដូចជាបញ្ហាផ្សេងៗជាច្រើនទៀត៕