(តូរីន)៖ កីឡាករចាំទីចាស់វស្សា Gianluigi Buffon នឹងចាកចេញពីក្លិបសេះបង្កង់ Juventus ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១ នេះរួច។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃពុធ ទី១២ ខែឧសភា។

Buffon ដែលមានវ័យ ៤៣ឆ្នាំទៅហើយនោះ បានឈ្នះពានលីគកំពូលប្រចាំប្រទេសអ៉ីតាលី Serie A បានចំនួន ១០លើក រួមទាំង Italian Cup បាន ៤ដងផងដែរ នៅពេលដែលបានវិលត្រឡប់មកកាន់ទឹកដី Turin វិញកាលឆ្នាំ២០១៩ នៅពេលបញ្ចប់កិច្ចសន្យាខ្ចីជើង ១រដូវកាលទៅក្លិបបារាំង Paris Saint-Germain។

Buffon បានថ្លែងប្រាប់ beIn Sports ថា «ពួកយើងបានឈានដល់ផ្លូវបំបែកហើយ ហើយក៏ដល់ពេលសម្រាប់ខ្ញុំដែលនឹងត្រូវចាកចេញពីទីនេះដែរ។ នៅទីនេះពោរពេញដោយភាពសប្បាយរីករាយ និងបទពិសោធន៍»

Buffon ដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិអាសូរីអ៉ីតាលី នៅឆ្នាំ២០០៦ នោះ បានចូលលេងនៅ Serie A បានចំនួន ៦៥៦ដងច្រើនជាងគេ ក្រៅពីចូលលេងក្នុងក្រុមជម្រើសជាតិបាន ១៧៦លេងផងដែរ៕